ស្បែកជើងកែងចោទគឺជាស្បែកជើងដែលនារីៗនិយមចូលចិត្តពាក់ តែក្នុងឆ្នាំទៅមិញមានស្បែកជើងនារីជាច្រើនដែលបានចេញម៉ូដមក ក្នុងនោះគេទើបនឹងទទួលបានការកត់ចូលបញ្ជីជាស្បែកជើងទាំង ៥ ដែលប្លែកបំផុតប្រចាំឆ្នាំទៅមិញ។
១. ស្បែកជើងកែងបីសាច
ស្បែកជើងនេះត្រូវបានចេញម៉ូដដោយ Iris van Herpen និងក្រុម United Nude ដែលបានដាក់បង្ហាញក្នុងកម្មវិធី Fashion Week Chambre Syndicale ក្នុងទីក្រុង Paris។
២. ស្បែកជើងគ្មានរូប
ស្បែកជើងនេះត្រូវបានចេញម៉ូដដោយ Ilanio ដែលគេធ្វើវាឡើងដើម្បីបង្ហាញច្បាស់អំពីជើងឬធ្វើឱ្យនារីកាន់តែខ្ពស់ពីដី ជាមួយនឹងកញ្ចក់ថ្លា មើលទៅពីចំងាយហាក់ដូចជានារីកំពុងតែហោះមិនជាប់ដី។
៣. ស្បែកជើងឆ្អឹងស
ស្បែកជើងនេះត្រូវបានចេញម៉ូដដោយ Janina Alleyne ហើយមិនត្រូវបានគេដាក់លក់នោះទេព្រោះវាជាលទ្ធផលនៃសិល្បះសម្រាប់ទុកតាំង ហើយមិនមែនមានតែមួយម៉ូដនេះនោះទេ។
៤. ស្បែកជើងខោខាវប៉ូយ
ស្បែកជើងនេះបានក្លាយជាស្បែកជើងដែលនារីៗគ្រប់ៗរូបពេញចិត្តជាងគេសម្រាប់រដូវក្ដៅឆ្នាំទៅមិញព្រោះតែលក្ខណៈទន់ និងស្រស់ស្អាតរបស់វាគឺសាកសមជាមួយនឹងសម្លៀកបំពាក់ខ្លីៗហើយបានទទួលការលក់ដាច់ជាលំដាប់។
៥. ស្បែកជើងកែងមូជីតូ
ស្បែកជើងនេះត្រូវបានចេញម៉ូដដោយ Julian Hakes ត្រូវបានគេចាត់ទុកជាស្បែកជើងកែងចោទចម្លែកប្រចាំឆ្នាំដែលអាចពាក់បាន។ វាមិនត្រឹមតែអាចពាក់បាននោះទេ មានស្រីៗមួយចំនួនបានយកវាទៅធ្វើជា Decor បន្ទប់ទៀតផង៕
ដោយ៖ ផានិតប្រភពពី៖ K14