ព័ត៌មានអន្តរជាតិ  ៖   លលេងជាមួយទ្វារមច្ចុរាជ ប៊ិះអស់សង្ខារមែនទែន  ខណៈពេលដែលយន្តហោះយោធាមួយ ប៊ិះនឹងផ្ទុះឆេះ ដោយសារនៅសល់តែបន្តិចតែប៉ុណ្ណោះ  អាចនឹងរត់ខុសគន្លងរត់ ស្របពេលដែលថត ស្ពត នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស ដេលីម៉ែល។

width=472

width=471

គួរបញ្ជាក់ផងដែរថា យន្តហោះយោធាមួយគ្រឿងនោះ មានឈ្មោះថា Transall C-160 បានធ្វើអោយមនុស្សរាប់ពាន់នាក់ ភ័យស្ទើរលោះព្រលឹង ខណៈពេលដែលវាចុះចតនៅសល់តែបន្តិចប៉ុណ្ណោះ អាចនឹងខុសគន្លងរត់របស់យន្តហោះ បើសិនជាដូច្នេះមែន មិនដឹងថា កើតមានឡើងនូវសោកនាដកម្មដ៏គួរអោយសោកស្តាយប៉ុណ្ណានោះទេ។

width=471

គួររំឭកផងដែរថាការថតស្ពតដ៏តក់ស្លុតមួយនេះ ត្រូវបានធ្វើឡើងនៅឯវាលយន្តហោះ Ballenstedt រដ្ខ Saxony-Anhalt ភាគកណ្តាលប្រទេសអាល្លឺម៉ង់។ ជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពដ៏គួរអោយរន្ធត់នាពេលនោះយ៉ាងណា តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ ពិសិដ្ឋប្រភព ៖ ដេលីម៉ែល