ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាសម្តែងនិង ជាតារាម៉ូដែលវ័យក្មេង នៅក្នងក្រុម Sun Super Model កញ្ញា លីម មួយហ្គិច ហាក់មានយីអ៊ុនឡើងខ្លាំង នៅក្នុងអាជីពសិល្បៈរបស់នាង ។ មិនតែប៉ុណ្ណោះជុំវិញជីវិតឯកជន ក៏ត្រូវបានបណ្តាញ សារព័ត៌មានក្នុង ស្រុកមួយចំនួន តាមប្រមាញ់ និងចុះផ្សាយជាហូរហែ ។

ដោយឡែក កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣កន្លងទៅ កញ្ញា លីម មួយហ្គិច បានធ្វើពិធីខួបកំណើត គម្រប់អាយុ២០ឆ្នាំ ទ្រង់ទ្រាយមធ្យមមួយ ដែលមានភ្ញៀវ ចូលរួមជិត១០០នាក់ ក្នុងនោះភាគច្រើន គឺជាសមាជិកក្រុម Sun Super Model ដែលរួមទ្រនំជាមួយនាង ។ ចំពោះការចំណាយលុយ ធ្វើពិធីខួបកំណើតនេះដែរ ស្រីស្រស់ លីម មួយហ្គិច ក៏មានមាត់ចាបមាត់ព្រាប មួយចំនួនខ្សឹបប្រាប់ថា ត្រូវបុរសមាន ទ្រព្យចំណាយលុយ ធ្វើខួបកំណើតឲ្យនាង ។ តែយ៉ាងណានោះ តារាសម្តែងវ័យក្មេង រូបនេះបានបដិសេធ ការលេចឮទាំងនេះ ។

រឿងមួយមិនទាន់នឹង ស្ងប់ស្រួលបួលផង ស្រាប់តែថ្មីៗនេះ តារាសម្តែងសម្បូរមន្តស្នេហ៍កញ្ញា លីម មួយហ្គិច ត្រូវបានប្រភពទម្លាយ ប្រាប់គេហទំព័រ LookingTODAY ថា នាងមានបុរសសម្បូរទ្រព្យម្នាក់ ទិញរថយន្តម៉ាក Prius តម្លៃជាង១ម៉ឺនដុល្លារឲ្យជិះ ។ ប៉ុន្តែជុំវិញនឹងរឿងនេះ កញ្ញា លីម មួយហ្គិច បានថ្លែងប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា នាងមិនមានបុរស ណាម្នាក់ទិញរថយន្តឲ្យ នាងជិះនោះទេ ។

កញ្ញា លីម មួយហ្គិច បានថ្លែងទាំងអស់សំណើចទៀតថា “មានឯណាបង...! ខ្ញុំមានឡានផ្ទាល់ខ្លួនមកពីណា ឡានម៉ាក Prius ដែលគេថានោះ ជាឡានរបស់បងប្រុសខ្ញុំទេ ។ យូរៗខ្ញុំខ្ចីគាត់ជិះម្តងទៅ ហើយឥឡូវនេះ ខ្ញុំមិនទាន់មានឡានផ្ទាល់ខ្លួននោះទេ” ។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ប្រជាប្រិយភាពរបស់កញ្ញា លីម មួយហ្គិច ហាក់មានសន្ទុះកើនឡើងជាលំដាប់ បើទោះបីជាប្រជាប្រិយភាពរបស់នាង មិនទាន់ដល់កម្រិតកំពូលក៏ដោយ ។ តែទោះជាយ៉ាង ស្រីស្រស់វ័យក្មេងរូបនេះ នឹងទទួលបាន ប្រជាប្រិយភាពខ្លាំង បន្ទាប់ពីខ្សែភាពយន្តរឿង “ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍” ចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ ព្រោះនៅក្នុងខ្សែភាពយន្តថ្មីមួយនេះ កញ្ញា លីម មួយហ្គិច គឺបានសម្តែងជាតួរសំខាន់ម្នាក់ និងលេចធ្លោរទៀតផង៕

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

 

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល