នេប៉ាល់៖ បើតាមកាធ្វើជំរឿនរបស់ក្រសួងសុខាភិបាល ក្នុងឆ្នាំ ២០១២នេះ ដែលត្រូវបានរកឃើងថា មាន២០០០ ករណីចំពោះកសិករប្រទេសនេបាល់ ដែលត្រួវបានពស់កាចសាហាវខាំ និងចឹក។ ក្នុងនោះគឺមាន កសិកររហូតដល់ ១,០០០ បានបាត់បង់ជីវិត។

គួរបញ្ចាក់ផងដែរថា នេប៉ាល់ ជាប្រទេសមួយស្ថិតក្នុងតំបន់អាស៊ី ដែលស្ទើរតែជាប់ចំណាត់ថ្នាក់លេខមួយទៅហើយ ដែលសម្បូរពស់មានពិស និងកាចសាហាវ។ ពស់ទាំងអស់នោះ ជាញឹកញាប់តែងតែ បានវាយប្រហារទៅលើកសិករតាមស្រុកស្រែចំការ រហូតដល់ពួកគាត់បាត់បង់ជីវិត។

កសិករដែលត្រូវបានពស់ចឹក

ដោយឃើញមានមនុស្សស្លាប់ច្រើនដូចនេះ ទើបរដ្ឋាភិបាលបានអំពាវនាវអោយកសិករទាំងអស់ មានការប្រុងប្រយ័ត្នចំពោះពស់ពិសទាំងអស់នោះ ជាពិសេសនៅពេលដែលកសិករទៅស្រែចំការ ពោលគឺត្រូវស្លៀលពាក់អោយបានជិតល្អ និងសម្ភារៈការពារខ្លួនផងដែរ មុនចូលទៅធ្វើកសិកម្ម៕
ដោយ៖ រក្សាប្រភព៖ dailymail