ព័ត៌មានអន្តរជាតិ ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន​  ស្កាយ  ចេញផ្សាយមុននេះបន្តិចអោយដឹងថា   រដ្ឋាភិបាលប្រទេសប៉ាណាម៉ា  បានឃាត់កាប៉ាល់ កូរ៉េខាងជើងមួយគ្រឿងបន្ទាប់ពីបានរកអោយឃើញថា បានព្យាយាមរត់គេចពន្ធខុសច្បាប់នូវម៉ីស៊ីល ពីប្រទេសគុយបា ចូលទៅកាន់ប្រទេសកូរ៉េខាងជើង។

width=428

យ៉ាងណាមិញ បើយោងតាមសម្តីប្រធានាធិបតីប្រទេសនេះ លោក Ricardo Martinelliក៏បានអះអាងអោយដឹងផងដែរថា ដើមឡើយអាជ្ញាធរប្រទេសនេះ មានការសង្ស័យថាកាប៉ាល់មួយគ្រឿងនេះរត់ពន្ធគ្រឿងញៀននោះទេ  តែដឹងអីថា  បន្ទាប់ពីមានការស៊ើបអង្កេត និងឆែកឆរ  ទើបរកឃើញនូវសព្វាវុធធ្វើសង្រ្គាមជាច្រើនប្រភេទ  ដែលមិនអាចប្រកាសប្រាប់បាននោះទេ undeclared weapons of war ។

លើសពីនេះ     ប្រភពសារព័ត៌មានដដែលបន្ថែមថា  អំឡុងពេលនៃការចេញយុទ្ធនាការឆែកឆររកឃើញនោះ captain កាប៉ាល់មួយនេះ បានមានបំណងក្នុងការធ្វើអត្តឃាតខ្លួន ស្របពេលដែលអំពើហឹង្សា បានកើតមានឡើងទៅលើអ្នកបម្រើការងារលើកាប៉ាល់នោះទាំង ៣៥ នាក់ ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច។

width=426

ដោយឡែក មកទល់នឹងពេលនេះ កាប៉ាល់មួយគ្រឿងនោះ ត្រូវបានអាជ្ញាធរប្រទេសប៉ាណាម៉ា ធ្វើការរឹបអូសរក្សាទុក ស្របពេលដែលភាគី ប្រទេសកូរ៉េខាងជើង មិនទាន់មានការឆ្លើយតបទៅនឹងការរឹបអូសមួយនេះ នៅឡើយនោះទេ៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ