តូខ្យូ៖ ជប៉ុន បានចាប់ខ្លួនក្រុមអ្នកសកម្មនិយមចិន ១៤នាក់ ដែលជិះនៅលើទូកនេសាទមកពីទីក្រុងហុងកុង ចតទូកនៅលើកោះ Diaoyu កាលពីថ្ងៃ១៥ ខែសីហា ឆ្នាំ២០១២។
យោងតាមបណ្តាញសារពត៌មាន chinadaily បានឱ្យដឹងថា ក្រុមសកម្មនិយមចិន ១៤នាក់ត្រូវចាប់ខ្លួន ប៉ុន្តែ គ្មាននរណាម្នាក់រងរបួសពីការចាប់ខ្លួននោះទេ ហើយរដ្ឋាភិបាលជប៉ុននឹងបញ្ជូនក្រុមសកម្មនិយមចិនទាំងនោះ ទៅការិយាល័យអន្តោប្រវេសន៍ជប៉ុន បន្ទាប់មកនឹងបញ្ជូនទៅកាន់ទីក្រុងហុងកុងវិញ។
គួររំលឹកដែរថា ជប៉ុនធ្លាប់បានធ្វើការប្រមានរួចមកហើយ នូវបណ្តាលប្រទេសណាដែលចូលមកឈ្លានពានលើទឹកដីជប៉ុន ដោយខុសច្បាប់ រំលោភចូលដែនដីរបស់ខ្លួន ជប៉ុននឹងអនុវត្តទៅតាមផ្លូវច្បាប់ និងធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីការពារទឹកដីរបស់ខ្លួន៕


ដោយ៖ វណ្ណៈប្រភព៖ chinadaily