កាលពីពេលថ្មីៗនេះ Tom Cruise បាននាំមុខជាតារាប្រុសដែលរកប្រាក់ចំណូលបានច្រើនបំផុតនៅHollywoon ក្នុងតារាង Forbes' Annual List of the 100 highest paid actors។
ក្នុងការប្រកាសតារាដែលរកចំណូលបានច្រើនបំផុតទាំង ១០០ នាក់នេះ Tom Cruise គឺនៅលំដាប់លេខ ១ ដែលតាមដោយតារាសំបូរស្នេហ៍ជាតួរឯកក្នុងរឿង Titanic គឺ Leonardo DiCaprio។ តារាសម្ដែងវ័យ ៥០ ឆ្នាំរូបនេះបានប្រាប់ថាអតីតប្រពន្ធរស់លោកគឺ Katie Holmes ដែលទើបនឹងលែងគ្នាកាលពីប៉ុន្មានថ្ងៃមុននោះប្រហែលជាឈឺចិត្តណាស់ហើយមើលទៅព្រោះលោកបានប្រកាសថាចាប់ពីឆ្នាំ ២០១១ ខែឧសភា មកដល់ ២០១២ ខែឧសភា លោករកចំណូលសរុបបានដល់ទៅ ៧៥ លានដុល្លាអាមេរិកជាមួយនឹងភាពយន្តដែលនាំអោយគាត់ល្បីតាំងពីដើមមកគឺ MIssion Impossibleដែលកាលពីឆ្នាំទៅមិញនេះមានការចាក់ផ្សាយរឿង Mission Impossible: Ghost Protocol ដែលទទូលបានការគាំទ្រជាខ្លាំងជុំវិញពិភពលោក។ចំណែកឯអ្នកលេខ ២ និងលេខ ៣ វិញគឹមានតម្លៃទឹកប្រាក់ស្មើគ្នា ៣៧ លានដុល្លាអាមេរិកដោយឋិតនៅលេខ ២ គឺ Leonardo DiCaprio និងលេខ ៣ គឺ Adam Sandler ហើយចំណែកឯអ្នកដែលនៅលេខ ៤ នោះគឺអ្នកទាំងអស់គ្នាស្គាល់ច្បាស់ហើយថាជា The Rock ជាមួយនឹងប្រាក់ ៣៣ លានដុល្លាអាមេរិកពីភាពយន្តរឿង Fast Five៕
ដោយ៖ នីតាប្រភពពី៖ MSNBC