Tom Cruise ទើបនឹងបានចេញបណ្ដឹងដើម្បីប្ដឹងទស្សនាវត្តី Life & Style Magazine ដែលលោកបានប្ដឹងទស្សនាវត្តីនេះទាមទារសំណង ៥០ លានដុល្លាអាមេរិកពីការចុះផ្សាយព័ត៌មានមិនពិតដែលថាលោកបានបោះបង់ចោលកូនស្រីគឺ Suri Cruise ដោយមិនបានផ្គត់ផ្គង់ក្រោយពេលបានលះលែងជាមួយ Katie។/មេធាវីរបស់ Tom លោក Bert Fields បានប្រាប់ថា Tom គឺជាឪពុកមួយរូបដែលស្រលាញ់កូនស្រីខ្លួនណាស់ ហើយអំពើរដែលថា បោះបង់ចោល គឺវាធ្ងន់ធ្ងរណាស់ ហើយប៉ះពាល់ឈ្មោះរបស់តារាភាពយន្តដ៏ល្បីនេះជាខ្លាំង។/លោក Fields បានបន្តទៀតផងដែរថា Tom មិនមែនជាមនុស្សដែលចេះតែប្ដឹងគេនោះទេព្រោះគេមានលុយចាយមិនអស់ទៅហើយ តែដោយសារតែព័ត៌មានមិនពិតនេះគឺវាដូចជាហួសហេតុពេកហើយទើបតម្រូវអោយ Tom ប្ដឹងទស្សនាវត្តីនេះមួយអោយអ្នកផ្សេងដទៃបានដឹងថាការចុះព័ត៌មានមិនពិតវាទទួលលទ្ធផលយ៉ាងណា។ជាមួយគ្នានេះផងដែរ Tom Cruise ក៏បានប្រាប់ផងដែរថា ៥០ លានដុល្លាដែលប្ដឹងបានពីទស្សនាវត្តីនេះនឹងត្រូវបានបរិច្ចាកទៅមូលនីធិកុមារ៕

ដោយ៖ ម៉ូកាប្រភពពី៖ sina