Katie Holmes និង Tom Cruise ទោះបីជាពួកគេបានលែងលះគ្នាអស់ ១ សប្ដាហ៍ជាងមកហើយក្ដីក៏រឿងក្ដីក្ដាំរបស់អ្នកទាំង ២ មិនទាន់ចប់សព្វគ្រប់នោះទេ។ /អ្នកទាំង ២ នេះកំពុងតែតឹងតែងដាក់គ្នាចំពោះរឿងក្ដីក្នុងការទាមទារយកសិទ្ធិចិញ្ចឹមកូនស្រីរបស់អ្នកទាំង ២ គឺ Suri។ ក៏ប៉ុន្តែមួយរយៈកន្លងមកនេះគេសង្កេតឃើញថាបញ្ហានេះដូចជាស្ងប់បន្តិចហើយដោយ Tom បានសម្រេចចិត្តចុះកិច្ចសន្យាមួយដោយផ្ដល់សិទ្ធិអោយ Katie និងខ្លួនមានសិទ្ធិក្នុងការមើលថែកូនបានដូចគ្នា ព្រោះគេក៏គិតថាកូនស្រីរបស់គេត្រូវការម្ដាយ ហើយម្យាងទៀតគេមិនចង់ទុកកូនស្រីអោយនៅជាមួយម៉ែដោះច្រើនពេក នៅរាល់ពេលដែលគេរវល់នោះទេ។/Katie និងក្រុមគ្រួសាររបស់នាងពិតជាមានសេចក្ដីរីករាយណាស់ក្រោយពេលដែលបានដឹងដំណឹងនេះតាមរយៈមេធាវីរបស់ Tom ហើយដំណឹងមួយនេះត្រូវបានគេល្បីពេញបណ្ដាញពត៌មានទាំងអស់! មេធាវីរបស់ Tom ក្នុងរឿងក្ដីនេះបានប្រាប់ថា ការពិតទៅប្រសិនបើអ្នកទាំង ២ ចូលខ្លួនទៅដោះស្រាយបញ្ហានេះនៅតុលាការនោះគឺ Katie មុខជាគ្នានសង្ឃឹមនោះទេ។ ក៉ប៉ុន្តែចំពោះ Tom គឺគេគិតទៅដល់កូនស្រីអាយុ ៦ ឆ្នាំរបស់គេដែលជាក្មេងត្រូវការម្ដាយមួយរូប ហើយពេលនេះពួកគេកំពុងតែសហការណ៍គ្នាជាឪពុកម្ដាយ សម្រាប់នាង Suri ទោះបីជាពួកគេលែងជាប្ដីប្រពន្ធទៅហើយក្ដី។សម្រាប់គូស្នេហ៍ Tom Cruise និង Katie Holmes ដែលបានរៀបការកាលពី ៦ ឆ្នាំមុនបានបែកបាក់គ្នាកាលពីប៉ុន្មានជាង ១ សប្ដាហ៍មុនដែលជាលើកទី ៥ ហើយដែល Tom Cruise បានលែងប្រពន្ធជុំវិញបញ្ហានេះផងដែរ ក៏មានពាក្យចចាមអារាមថា Tom Cruise ជាមនុស្សស្រលាញ់ភេទដូចគ្នាហើយគេបានសាងស្នេហាជាមួយនិង David Backham ជាហេតុដែលនាំអោយ Tom សុំលែងគ្នាជាមួយនិងKatie។ តែការពិតយ៉ាងណាមិនមាននរណាដឹងនោះទេ ព្រោះការលែងលះវាជារឿងបុគ្គលឯកជន៕

ដោយ៖ ម៉ូកាប្រភពពី​៖ nydaily