មានមាតិជាច្រើនដែលគេសង្ស័យទៅលើការលះលែងគ្នារវាង Tom Cruise និងនាង Katie Holmeជាទូទៅក្នុងការបកស្រាយរបស់ Tom គេបានប្រាប់សាធារណៈជនអោយដឹងថាគេជាមួយនឹងនាងKatie ដែលជាប្រពន្ធទី ៥ មានការមិនចុះសម្រុងគ្នាហើយនាង Katie គឺពិតជាអន្ទះសារខ្លាំងក្នុងការចង់លះលែង។/ប៉ុន្តែកាលពីពេលថ្មីៗនេះមានពត៌មានដែលចេញមកថា Tom និង David Backham គឺមានទំនាក់ទំនងស្នេហាជាមួយគ្នាដែលជាហេតុនាំអោយមានការលេះលែងរវាង Tom និង Katie។ បើគិតពីទំនាក់ទំនងរបស់អ្នកទាំង ២ នេះវិញគឺគេបានស្គាល់គ្នាក្នុងឆ្នាំ ២០០៣ ក្នុងការចូលរូមកម្មវិធីជាសាធារណៈមួយដែល David បាននិយាយកាលពីពេលនោះថា Tom Cruise គឺជាបុគ្គលម្នាក់ដែលមានសារសំខាន់ណាស់សម្រាប់អាជីពជាតារាបង្ហាញម៉ូដរបស់គាត់ ហើយសម្រាប់ Tom Cruise វិញនោះក៏បាននិយាយផងដែរថាគាត់គឺពិតជាចង់ថតភាពយន្តមួយជាមួយនឹង Backham ណាស់។/Backham និយាយថា Tom Cruise គឺជាមនុស្សតែម្នាក់គត់ដែលបានប្រាប់គាត់អោយចាកចេញពីអង់គ្លេសមកលេងបាល់អោយអាមេរិក និងនាំគាត់អោយក្លាយជាតារាបង្ហាញម៉ូដដូចសព្វថ្ងៃ មិនត្រឹមតែប៉ុណ្ណោះ David បានទិញវីឡាមួយនៅក្បែរផ្ទះរបស់ Tom Cruise ទៀតផងគឺដើម្បីងាយស្រួលក្នុងការចេញចូល។/នៅមានសកម្មភាពមិនសូវជាធម្មតាជាច្រើនទៀតរវាងតារាទាំង ២ នេះដែលបណ្ដាលអោយពួកគេបានក្លាយជាមុខសញ្ញារបស់គ្រប់ទស្សនាវដ្ដីយើងចាំមើលទាំងអស់គ្នាថាតើអ្នកទាំង ២ មានពាក្យដើម្បីដោះសារនឹងការយល់ឃើញបែបនេះនោះទេ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14