ក្នុងរយះពេលកន្លងទៅ មិនយូរប៉ុន្មាននេះ ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា Apple នឹងដាក់ចេញ នូវស្មាតហ្វូនថ្មីមួយស៊េរីទៀត ដែលប្រើប្រាស់អេក្រង់ទំហំ 4 inch នៅក្នុងឆ្នាំនេះ។ ជាក់ស្តែង ក្រោយ នោះមិនយូរប៉ុន្មាន មានអ្នកវិភាគជាច្រើនបានមានប្រតិកម្មលើកឡើងថា រឿងនេះមិនអាចក្លាយជាការ ពិតបានទេ ពិសេសគឺនៅក្នុងឆ្នាំ ២០១៥ នេះ។ 

អាន៖ Apple Watch វាស់ចង្វាក់បេះដូង បានយ៉ាងត្រឹមត្រូវ​ ដូចទៅនឹងម៉ាស៊ីនវាស់ជំនាញ

/

គំរូរចនាម៉ូត​ iPhone 4 inch ថ្មីជាមួយនឹងឈ្មោះហៅថា iPhone Air របស់ SET Solutions

កាលពីចុងខែមេសា កន្លងទៅនេះ មានរបាយការណ៍មួយពី DigiTimes បានឲ្យដឹងថា Apple ធ្វើការ ជ្រើសរើសបាននូវដៃគូសហការ AU Optronics ក្នុងការសហការផលិតអេក្រង់ទំហំ 4 inch។ បើទោះ ជាដូច្នេះ អេក្រង់ទំហំ 4 inch នេះនឹងមិនត្រូវបានយកមកប្រើប្រាស់ឡើយ រហូតដល់ឆ្នាំ ២០១៦។ សម្រាប់ពេលបច្ចុប្បន្ននេះ នៅមិនទាន់មានភស្តុតាងជាក់ស្តែងណាមួយបញ្ជាក់ថា Apple កំពុងផលិត គំរូស្មាតហ្វូនជាមួយនឹងអេក្រង់ទំហំ 4 inch​ នោះទេ។ ជាក់ស្តែង វាមានមិនតិចឡើយ នូវគំរូរចនាម៉ូត ដែលត្រូវបានសាធារណជនអ្នកគាំទ្រផលិតផល Apple ដាក់បង្ហាញនូវគំរូ Concept ដំបូងស្តីពី ឧបករណ៍ ដែលបាននិយាយខាងលើនេះ។ 

នៅក្នុងគំរូរចនាម៉ូតនេះ Apple Air គឺយកលំនាំតាមការរចនាម៉ូតរបស់  iPhone 6 និង iPhone 6 Plus។ ចំនុចដែលខុសប្លែកខ្លាំងជាងគេនោះ គឺស្ថិតនៅលើទំហំអេក្រង់ និងកម្រាស់នៃស្មាតហ្វូន។ ក្នុងនោះ នៅក្នុងគំរូ Concept របស់អ្នកឌីហ្សាញ iPhone Air មានទំហំអេក្រង់ 4 inch និងមានកម្រាស់ដ៏ស្តើង ត្រឹមតែ 4,3 mm ប៉ុណ្ណោះ។ ចំនុចខុសគ្នាផ្សេងទៀតរួមមាន កាមេរ៉ាក្រោយ 13MP និងថាមពលថ្ម 3.200 mAh៕

អាន៖ លេចចេញរូបភាព Galaxy S6 Active ដែលមិនជ្រាបទឹក និងថាមពលថ្ម 3500 mAh

/

ផ្នែកខាងក្រោយនៃស្មាតហ្វូន
/
មួយផ្នែកនៃការរចនាម៉ូតផ្ទៃខាងមុខ បានបង្ហាញឲ្យឃើញថា ស្មាតហ្វូនមានគែមព័ទ្ធអេក្រង់ដ៏ស្តើង
អាន៖ ម៉ូដែលពិសេស Iron Man សម្រាប់ Galaxy S6 Edge​ នឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗនេះ
ប្រែសម្រួល៖ ករុណាប្រភព៖ Set Solution, Kenh14