//ប្រសិនបើអ្នកគិតថាអ្នកពូកែបើកម៉ូតូនោះលោកអ្នកប្រហែលជាត្រូវមើលវីដេអូខាងក្រោមនេះសិនហើយមើលទៅ! ពួកគេនេះពិតជា Dare Devil មែន! តែយើងខ្ញុំសូមប្រាប់ទៅចុះថាកុំព្យាយាមធ្វើតាមអ្នកបើកម៉ូតូទាំងអស់នេះអីល្អជាង។

ការយកវីដេអូនេះមកចុះផ្សាយ គ្រាន់តែចង់បង្ហាញពីភាពចម្លែកៗដែលកើតមានលើផែនដីយើងនិងគ្រាន់តែសំរាប់ទស្សនាកំសាន្តតែប៉ុណ្ណោះ Camnews ពុំមានន័យអ្វីផ្សេងក្រៅពីនេះឡើយ។ហើយតាមរយះវីដេអូខាងលើនេះផងដែរ Camnewsសូមធ្វើការផ្តាំផ្ញើដល់ប្រិយមិត្តទាំងអស់ជាពិសេសយុវវ័យខ្មែរ សូមកុំយកតម្រាប់តាមឲ្យសោះ ព្រោះវាជាទង្វើដែលសង្គមស្អប់ខ្ពើម ហើយក៏ពុំមានអ្វីល្អសំរាប់ខ្លួនក្រៅពីការមានគ្រោះថ្នាក់ដែលអាចដល់បាត់បង់ជីវិតថែមទៀតផង។សូមចៀសវាងហើយឆ្ងាយនូវទង្វើបែបនេះ ហើយយកពេលវេលាទៅខំប្រឹងសិក្សារៀនសូត្រឲ្យមានចំណេះដឹងខ្ពង់ខ្ពស់ មានការងារល្អធ្វើទើបប្រសើរ មានតំលៃសំរាប់ខ្លួនឯងផ្ទាល់ គ្រួសារ ក៏ដូចជាប្រទេសជាតិទាំងមូលរបស់យើងផងដែរ៕

ដោយ៖ នីតាប្រភពពី៖ liveleak