ព័ត៌មានអន្តរជាតិ ៖ លោក Mao Zhihao ត្រូវបានផ្តល់បរមគាថ្មីមួយថា វីរៈបុរសបើកឡានក្រុងខណៈពេលដែលគាត់បានជួយក្រុមមនុស្សជាច្រើនពីការស្លាប់បាត់បង់ជីវិត បន្ទាប់ពីគាត់កំពុងតែបើកឡានក្រុងសុខៗ ស្រាប់តែមានបង្គោលដងគោម បានបាក់រលំមកលើឡានក្រុងដែលគាត់កំពុងបើក ហើយបង្កជារបួសស្នាម តែដោយស្មារតីល្អ គាត់បានគេចពីការបុកត្រូវភ្លាមៗនិង ព្យាយាមបញ្ឈប់ឡានក្រុង ជាជាងបណ្តាលអោយកើតមានឡើង នូវសោកនាដកម្មដែលអាចនឹងមិននឹកស្មានដល់ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេសស្កាយ ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា វាគឺជារឿងគ្រោះថ្នាក់មួយដ៏គួរអោយរន្ធត់ តែសំណាងល្អ អ្នកធ្វើដំណើរនៅលើឡានក្រុងទាំង ២៦ នាក់ មិនទទួលរងរបួសអ្វីនោះទេ ក៏ព្រោះតែការជួយសង្គ្រោះពីសំណាក់អ្នកបើកឡានក្រុងស្មារតីល្អ លោក Zhih-ao ដោយព្យាយាមបន្ថយល្បឿន និងបញ្ឈប់ឡានក្រុងនោះតែម្តង។

ដោយឡែក បើនិយាយពីករណីគ្រោះថ្នាក់ខាងលើនេះវិញ បានកើតឡើងនៅឯខេត្ត Zheijangភាគខាងកើតប្រទេសចិន ហើយបើនិយាយពីមូលហេតុ នៃការបាក់រលំបង្គោលដងគោមនោះវិញ គឺបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា កាលពីថ្ងៃច័ន្ទ ដោយបើកទៅបុកនឹងបង្គោលដងគោមនោះ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូគ្រោះថ្នាក់ដ៏រន្ធត់ខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ