លោកអ្នកធ្លាប់បានស្គាល់បុរសម្នាក់ឈ្មោះថា Roman Abramovich ដែលឬទេ? ប្រសិនបើលោកអ្នកមិនស្គាល់គេម្នាកនេះនោះទេ លោកអ្នកប្រហែលជាមិនទាន់ស្គាល់ក្រុម Chelsea ច្បាស់នៅឡើយនោះទេ។លោក Roman Abramovich គឺជាមហាសេដ្ឋីជនជាតិរូស្ស៊ីដែលជាម្ចាស់ក្រុមបាល់ទាត់អង់គ្លេសតោខៀវ Chelsea ដែលកំពុងតែឈរនៅលំដាប់ Top 10 នេះតារាង BPL ហើយកាលពីពេលថ្មីៗនេះគេសង្កេតឃើញលោក Roman Abramovich បានចេញមុខមកបង្អួតគ្នាមួយទល់និងមួយជាមួយលោករដ្ឋមន្រ្តីការបរទេសប្រទេសកាតា Hammad bin Jassim ដែលជាមហាសេដ្ឋីម្នាក់ដែរនោះជាមួយនឹងនាវាប្រណីតរបស់អ្នកទាំង ២។នាវាប្រណិតរបស់លោក Roman មានឈ្មោះថា The Eclipse crisis ដែលមានតម្លៃ ១ ពាន់លានដុល្លាអាមេរិកជានាវាប្រណិតដែលមានទីលានវាយតេនីស ២ និងដាក់បានយន្តហោះមួយគ្រឿងផងដែរ។ នាវាប្រណិតនេះ មានបំពាក់នូវកញ្ចក់ខ្មៅពិសេសដែលមើលពីខាងក្រៅមិនឃើញ និងបាញ់មិខធ្លុះ តួខាងក្រៅធ្វើពីតៃតេនៀម ដែលគ្រាប់ធម្មតាបាញ់មិនធ្លុះ ហើយមានបំពាក់ប្រព័ន្ធការពារម៉ីស៊ីលទៀតផង។ចំណែកឯនាវាប្រណិតរបស់លោក Jassim ដែលជារដ្ឋមន្រ្តីការបរទេសកាតា វិញនោះមានឈ្មោះថា The Al Mirqab ដែលជានាវាប្រណិតទទួលបានឈ្មោះជាស្ដេចល្បឿនប្រចាំឆ្នាំ ២០០៨ ផលិតនៅអាល្លីម៉ង់ មានតម្លៃ ១២០ លានដុល្លាអាមេរិក៕


នាវា The Eclipse crisis


នាវា The Al Mirqab
ដោយ៖ ផានិតប្រភពពី៖ K14