ព័ត៌មានអន្តរជាតិ ៖ វីដេអូមួយត្រូវបានរកអោយឃើញថាទទួលបានការចូលទស្សនាហួសពីការស្មាន និងសរសើរមិនដាច់ពីមាត់ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមចិន នេះបើតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស chinanavis ដែលទើបតែបានចេញផ្សាយកាលពី ពីរថ្ងៃកន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ គឺនិយាយពីសកម្មភាពលោកតាវ័យ ៧៤ នាក់ប្រញ៉ាប់ប្រញាល់ចុះទៅជួយលោកតាម្នាក់ផ្សេងទៀត វ័យ ៨០ ឆ្នាំ ពីការធ្លាក់ចូលទៅក្នុងបឹងមួយកន្លែង នៅក្នុងប្រទេសចិន បន្ទាប់ពីគាត់រអិលដួលធ្លាក់ចូលទៅក្នុងបឹងមួយនោះ ។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល ក៏បានដកស្រង់សម្តីលោកតាវ័យ ៧៤ ឆ្នាំ ជាអ្នកជួយសង្គ្រោះរូបនោះផងដែរថា ៖ ពិតណាស់នៅពេលដែលបានឃើញ ហេតុការណ៍បែបនេះ ខ្ញុំពិតជាមិនគិតអ្វីច្រើននោះទេ ក្រៅអំពីទៅជួយគាត់អោយបានទាន់ពេលវេលា ។ ខាងក្រោមនេះគឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាទាំងអស់គ្នាណា ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ chinanavis