អន្តរជាតិ ៖ ជ្រាបច្បាស់ទេថា នៅពេលដែលសត្វខ្លាឃ្មុំ Panda មិនដឹង ក៏ដូចជាអៀនព្រាននៅ ក្នុងការបង្កាត់ពូជ ​ ថាតើអ្នកជំនាញនឹងមានវិធានការយ៉ាងណា។  ជាការពិត ​​​ បើយើងក្រឡេក ក្រុមអ្នកជំនាញមកពីមជ្ឈមណ្ឌល Chengdu ខេត្ត Sichuan ប្រទេសចិន បានអោយដឹងថាពួក គេ បានបង្កើតនូវគំនិតថ្មីមួយក្នុងការបង្កាត់ពូជ សត្វខ្លាឃ្មុំ  Panda ពោលគឺ តាមរយៈការបញ្ជាំ ងខ្សែភាពយន្តសិចរបស់សត្វខ្លាឃ្មុំដូចគ្នានោះ​​  ដើម្បីជាការដាស់អារម្មណ៍ ក៏ដូចជា អោយដឹង ពីរបៀបនៃការបង្កាត់ពូជ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយ ដោយទំព័រសារព័ត៌មានបរទេស ដេលីម៉ែល។

width=457

លើសពីនេះទៅទៀត​ ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា សត្វខ្លាឃ្មុំញីឈ្មោះ Ke Lin តែងតែបដិសេធជានិច្ច កាលដែលអាឈ្មោលឈ្មោះ Yongyong ឡើងជាន់ ដើម្បីជាការបង្កាត់ពូជ។

width=456

គួរបញ្ជាក់ផងដែរថា ជាលទ្ធផល សត្វខ្លាឃ្មុំញី ដែលធ្លាប់តែមានអារម្មណ៍រាងអៀនមួយក្បាលនោះ    ក៏បានយល់ព្រមក្នុងការអោយអាឈ្មោលឡើងជាន់  បន្ទាប់ពីបានមើលវីដេអូការបង្កាត់ពូជរបស់សត្វខ្លាឃ្មុំដូចគ្នានោះ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះទាំងអស់គ្នាណា ៖

ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉ែល