ពេលវេលនៃឆ្នាំ ២០១៣ កំពុងបោះជំហាន ចូលក្នុងដំណាក់កាលចុងក្រោយ ហើយក៏ជាពេលដែល Samsung បានរៀបចំខ្លួន កំណត់ពីគំរូស្មាតហ្វូន ស៊េរីខ្ពស់បំផុតរបស់ខ្លួន សំរាប់ឆ្នាំ ២០១៤ផងដែរ គឺ Galaxy S5។
តាមប្រភពដែលបានបង្ហោះនៅលើ ETNews, Samsung បានធ្វើការអភិវឌ្ឍន៍ តួសំបកអាលុយមីញ៉ូមសំរាប់ស្មាតហ្វូននៅ Gumi ប្រទេសកូរ៉េ តាំងពីដើមឆ្នាំ ២០១៣ ម៉្លេះ។ ប៉ុន្តែ ការអភិវឌ្ឍន៍នេះ បានផ្លាស់ប្តូរមកកាន់ រោងចក្រថ្មីរបស់ Samsung ដែលបានដាក់ទីតាំងនៅប្រទេសវៀតណាម។ តាមរយះនេះ អ្នកប្រើប្រាស់ អាចសង្ឃឹមបានថា Galaxy S5 អាចនឹងប្រើប្រាស់សំបកធ្វើពីម៉ាញ៉េហ្សូម ឬអាលុមមីញ៉ូម ឬក៏លោហធាតុទាំងពីរ រួមផ្សំចូលគ្នា ជំនួសឲ្យសំបកធ្វើពីជ័រដែល Samsung តែងតែផលិត បំពាក់ដល់គ្រប់ស៊េរីស្មាតហ្វូន របស់ខ្លួន កាលពីពេលកន្លងមក។

សំរាប់ពេលបច្ចុប្បន្ននេះ នៅមិនទាន់មានព័ត៌មានអ្វីច្រើននិយាយអំពី Galaxy S5 ទេ ក្រៅតែពីថាស្មាតហ្វូននេះ នឹងបំពាក់នូវកាមេរ៉ា 16 megapixel ជាមួយប្រព័ន្ធប្រឆាំងរំញ័រ៕
តាមដានព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ zing