អន្តរជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបានចេញផ្សាយកាលពីដើមខែវិច្ឆិកានេះ បានបញ្ជាក់អោយដឹងថា ប្រទេសកូរ៉េខាងត្បូង បានប្រកាសអោយដឹងពីគំរោងបង្កើតទីក្រុងរណបថ្មីមួយផ្សេងទៀត ដែលគ្រោងនឹងចំណាយទឺកប្រាក់ដល់ទៅ២៦៤ លានកោតដុល្លារ ($264 Billion) ។

គួរបញ្ជាក់ផងដែរថា គម្រោងក្នុងការសាងសង់ទីក្រុងរណប ដែលនឹងចំណាយទឹកប្រាក់ដ៏ច្រើនមហិមាមួយនេះ គឺជាគម្រោងទាក់ទិនទៅនឹងវិស័យទេសចរណ៍ចុងក្រោយបំផុតដែលនឹងនិម្មិតខ្លួនឡើងនៅឯប្រជុំកោះ Yongyu-Muu នាកំពង់ផែ Incheon មិនឆ្ងាយប៉ុន្មាននោះទេ ពីអាកាសយានដ្ឋានអន្តរជាតិ Incheon ។
លើសពីនេះទៅទៀត របាយកាណ៍ដដែលនេះ បានបន្ថែមអោយដឹងផងដែរថា គម្រោងសាងសង់មួយនេះ នឹងសំកាំងខ្លួនផុសត្រដែតឡើង លើទំហំដីប្រមាណជាង ៨០ គីឡូម៉ែត្រការ៉េស្របពេលដែលអ្នករចនាម៉ូដ បានលើកឡើងថា វាអាចនឹងជាគម្រោងទាក់ទាញភ្ញៀវទេសចរដ៏ធំជាងគេលើលោក។

គួររំឭកផងដែរថា នៅក្នុងទីក្រុងរណបមួយនេះ វាពោរពេញទៅដោយហេដ្ឋារចនាសម្ព័ន្ធទំនើបៗជាច្រើន ដែលនៅក្នុងនោះរួមមានដូចជា៖ សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ កាស៊ីណូ ឧទ្យានជាតិផ្សារទំនើប សាលសិល្បៈ និងទីលានប្រកួតប្រជែងការប្រណាំងរថយន្ត Formula Oneថែមទៀតផង៕
ដោយ ៖ ពិសីប្រភព ៖ Happening