ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស xinhuanet ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថាមានឧបទ្ទេវហេតុផ្ទុះឆេះរថយន្តបឺស ភាគឦសាន ប្រទេសចិន ពោលគឺនៅក្នុងខេត្ត Heilongjiang បានសម្លាប់មនុស្សដល់ទៅ ១១ នាក់។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា រថយន្តបឺសធុនតូចនេះជារបស់ក្រុមហ៊ុនរ៉ែមួយនៃទីក្រុង ស៊ូអាងយ៉ាសាន បានផ្ទុះឆេះកាលពីថ្ងៃទី១១ មករា កន្លងមកនេះវេលាម៉ោង៦និង៣០នាទីក្នុងខណ្ឌលិញដុង ពេលបុកជាមួយរថយន្តបឺសមួយគ្រឿងដែលបើកបញ្ច្រាសទិសគ្នា ។ អ្នកដំណើរ៧នាក់ក្នុងចំណោមអ្នកដំណើរ ៥២ នាក់ជិះក្នុងរថយន្ត ទាំង២នោះបានត្រូវស្លាប់នៅនឹងកន្លែងហើយ៤០នាក់ទៀត ត្រូវរបួសក្នុងនោះ៧នាក់របួសធ្ងន់ធ្ងរ ។

គួររំឭកផងដែរថា ការស៊ើបអង្កេតដំបូងដោយអ្នកជំនាញការនៃក្រសួងសន្តិសុខ សាធារណៈគូសបញ្ជាក់ថា គ្រឿងផ្ទុះប្រហែលជាដឹកនៅក្នុងរថយន្តបឺសធុនតូចពេលមាន ការផ្ទុះ។ ទន្ទឺមនឹងនេះដែរ បញ្ជីរាយនាមអ្នកដែលបានស្លាប់បាត់បង់ជីវិត និងចេញជាផ្លូវការ បន្ទាប់ពីមានការពិនិត្យ DNA ដើម្បីជាការបញ្ជាក់អត្តសញ្ញាណអោយបានច្បាស់លាស់៕
ដោយ ៖ រិទ្ធីប្រភព ៖ xinhuanet