ភ្ញៀវនឹងត្រូវដោះសម្លៀកបំពាក់ចេញពីខ្លួន នៅពេលចូលទៅកាន់ភោជនីយដ្ឋាន Bunyadi នៅក្រុងប៉ារីស ដែលគ្រោងនឹងបើកទទួលភ្ញៀវនៅខែក្រោយ។បន្ទាប់ពីទទួលបានជោគជ័យនៅក្រុងឡុងប្រទេសអង់គ្លេស លោក Seb Lyall បានសម្រេចចិត្តបើកថែមភោជនីយដ្ឋានមួយទៀតនៅក្រុងប៉ារីសសម្រាប់អ្នកចូលចិត្តអាក្រាតកាយ។ លោក Seb Lyall ថ្លែងប្រាប់ Independent កាលពីថ្ងៃទី ៤សីហាថា ៖ “យើងខ្ញុំនឹងបើកភោជនីយដ្ឋាននៅក្រុងប៉ារីសក្នុងខែកញ្ញា ឬតុលា ក្រោយពីទទួលបានជោគជ័យនៅក្រុងឡុង”។
បញ្ជីមុខម្ហូបក្នុងភោជនីយដ្ឋាន Bunyadi ភាគច្រើនគឺជាសាច់អាំង និងបន្លែ ផ្កា ឬជ្រក់ត្រសក់។ លោក Lyall យល់ថា ជនជាតិបារាំង មិនហ៊ានបើកភោជនីដ្ឋានអាក្រាតកាយ ព្រោះតែពួកគេខ្លាចប៉ះពាល់ដល់ប្រវត្តិសាស្ដ្រម្ហូបអាហារដ៏ល្បីល្បាញរបស់ខ្លួន។ក្រោយពីបានបើកដំណើរការនៅក្រុងឡុង ភោជនីយដ្ឋានអាក្រាតកាយរបស់ Lyall ទទួលបានភ្ញៀវ ៣០.០០០នាក់ដែលបានចុះឈ្មោះមកទទួលសេវាកម្ម បើទោះពួកគេត្រូវបិទទ្វារនៅថ្ងៃទី ១៣សីហាខាងមុខ។ លោក Lyall សង្ឃឹមថានឹងមានមូលដ្ឋានធ្វើសកម្មភាពយូរអង្វែងនៅទីនេះ ក្រោមរូបភាព “សមាជិកក្លិប”។លោក Lyall មកទល់នឹងពេលនេះ មិនទាន់បានបង្ហើបឱ្យដឹងអំពីតម្លៃនៃអាហារនៅក្នុងភោជនីយដ្ឋានអាក្រាតកាយនៅក្រុងប៉ារីស។ នៅក្រុងឡុង តម្លៃសម្រាប់អាហារមួយពេលដែលរួមមានម្ហូប ៥មុខ (មិនរាប់ភេសជ្ជៈ) មានតម្លៃ ១០០ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់។ភោជនីយដ្ឋានអាក្រាតកាយ ក៏ជានិន្នាការថ្មីមួយនៅអូស្ដ្រាលី និងជប៉ុន។ ភោជនីយដ្ឋាន Amrita គ្រោងនឹងបើកដំណើរការនៅខែសីហានេះ នៅក្រុងតូខ្យូប្រទេសជប៉ុន។ភោជនីយដ្ឋាន Amrita បានចេញបទបញ្ញត្តិថ្មី ដោយផ្ដល់សេវាកម្មដល់ភ្ញៀវដែលមានអាយុចាប់ពី២០ ទៅ ១២០ឆ្នាំ។ តម្លៃចាប់ពី ១៣០ ដល់ ២៧០ដុល្លារ សម្រាប់មនុស្សម្នាក់។ប្រែសម្រួល ៖ បុត្រា