ព័ត៌មានអន្តរជាតិ ៖   បើយោងតាមសេចក្តីរាយការណ៍​  ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស​ chinadaily កាលពីវេលារសៀល ម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា​ នាងZeng Zheng បេក្ខនារីមកពីខេត្ត Chongqing ប្រទេស បានជាប់ជាបវរកញ្ញាឯក ក្នុងកម្មវីធីប្រកួតប្រជែងតារាម៉ូដែលស្អាតបំផុត ចិន-អាមេរិក ឆ្នាំ២០១២(2012 China-US Super Model Contest)

width=480                នាង Zeng Zheng លេងឧបករណ៍តន្ត្រី Saxophone អំឡុងជុំផ្តាច់ព្រ័ត្រ

គួរបញ្ជាក់ផងដែរថា   ការប្រកួតប្រជែងតារាម៉ូដែលស្អាតបំផុត ចិន-អាមេរិក ឆ្នាំ២០១២ វគ្គផ្តាច់ព្រ័ត្រនេះ ត្រូវបានធ្វើឡើងនៅឯក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២ ធ្នូ កន្លងផុតទៅថ្មីៗនេះលើសពីនេះទៅទៀត   របាយការណ៍ដដែល  ក៏បានបន្ថែមអោយដឹងផងដែរថា    កម្មវិធីប្រកួតប្រជែងលើកនេះ វាគឺជាផ្នែកមួយ  នៃកម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ ( ចិន-អាមេរិក) ខណៈពេលដែលកម្មវិធីនេះទាំងមូល ក៏មានការចូលរួមជ្រំជ្រែង និងរៀបចំដោយក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកមួយចំនួនផងដែរ៕

width=479

 

width=479

ដោយ ៖ ពិសីប្រភព ៖ chinadaily