ព័ត៌មានអន្តរជាតិ ៖ អ្នកជំនាញពន្លត់អគ្គីភ័យយន្ត (Firefighting Robot) ដែលត្រូវបានស្គាល់ ជាឡានយន្តពន្លត់អគ្គីភ័យ មានឈ្មោះថា Thermite នោះ ត្រូវបានបង្កើតឡើងគោលបំណង ដើម្បីងាយស្រួលចូលទៅដល់ប្រភពនៃការធ្វើអោយមានអគ្គីភ័យ ស្របពេលដែលអ្នកពន្លត់ អគ្គីភ័យធម្មតាពិបាកនឹងចូលដល់។

គួរបញ្ជាក់ផងដែរ ឡានយន្តពន្លត់អគ្គីភ័យនេះ ត្រូវបានគេផលិតឡើងដែលនៅក្នុងមួយគ្រឿង ៗ មានតម្លៃ ៩៨,៥០០ ដុល្លារឯណោះ ស្របពេលដែលវាមានសមត្តភាពខ្ពស់ក្នុងការពន្លត់អគ្គី ភ័យ ដោយវាអាចបាញ់ទឹករួមជាមួយនឹងពពុះសាប៊ូ បានដល់ទៅ៦០០ ហា្គលុង(600 gallons) ក្នុងមួយនាទី ខណៈពេលដែលវាត្រូវបានបំពាក់ជាមួយនឹងកាម៉េរ៉ា ដើម្បីជាការងាយស្រួល ដល់ការបញ្ជាតាមរយៈ Remoteបញ្ជា ។ ជា្របកាន់តែច្បាស់ថាតើ Thermite ឡានយន្តពន្លត់ អគ្គីភ័យ មានសមត្តភាពយ៉ាងណានោះ តាមដានទស្សនានូវវីដេអូឃ្លីបខ្លី ខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ ពិសិដ្ឋប្រភព ៖ Sky