ម៉ូតូ Yamaha V Star 250 ស៊េរីថ្មី ឆ្នាំ២០១៣ ជាប្រភេទម៉ូតូធំ ម៉ូដែលថ្មី ដ៏ស្រស់សង្ហា ខ្ពស់ ធំមាំ ដែលស័ក្តិសមបំផុត សំរាប់យុវវ័យសម័យថ្មី។
ម៉ូតូ Yamaha V Star 250 រចនាម៉ូដឡើង យ៉ាងប្រណិតជាមួយនឹងចង្កៀងមុខ មានភ្នែក២ ជាប់គ្នា មុតស្រួច រាងស្រស់ស្អាតកញ្ចក់ថ្លា អាចបំភ្លឺផ្លូវបានច្បាស់ល្អជាមួយនឹងស្តប់ស៊ីញ៉ូ២ ដ៏គួរឱ្យទាក់ទាញនៅសងខាងអមជាមួយសំបកកង់Sport មុខក្រោយអាចបើកបរ បានគ្រប់ស្ថានភាពផ្លូវ ប្រកបដោយសុវត្ថិភាពខ្ពស់។
ជាពិសេសម៉ូតូ Yamaha V Star 250 មានកំលំាងម៉ាស៊ីន ២៥០សេសេ និង មានតំលៃ ៤,២៩០ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈប្រភព៖ motorcyclistonline