ព័ត៌មានអន្តរជាតិ ៖​   បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស Happening  កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា​ លោកគ្រូម្នាក់   ត្រូវបានកាត់ទោស  អោយដេកទ្រុងដែក រយៈពេល ៨ ខែ បន្ទាប់ពីបានរកឃើញថា    គាត់បានសម្លាប់សត្វទន្សាយពីរក្បាលនៅក្នុងថ្នាក់ ដោយញញួរ  កាលពីអំឡុងឆ្នាំ២០១០។

width=472

គួរបញ្ជាក់ផងដែរថា  លោកគ្រូដែលត្រូវបានចោទប្តឹងរូបនោះ មានឈ្មោះថា Carlo Rando ជាពលរដ្ឋរស់នៅក្នុងក្រុងដ៏ធំទីពីររបស់អ៊ីតាលី  គឺទីក្រុង  Milan ។  គួររំឭកផងដែរថា ការធ្វើការចាប់ឃាត់ខ្លួន ក៏ដូចជា  កាត់ទោសអោយដេកទ្រុងដែកនេះ  អាចធ្វើទៅបានបន្ទាប់ពីសមាគមឃ្លាំមើលសិទ្ធសត្វអ៊ីតាលី LAV ( Italian animal rights association LAV ) បានដាក់ពាក្យបណ្តឹងទៅតុលាការ បន្ទាប់ពីមានការស្រាយបំភ្លឺ  ពីសំណាក់សិស្សានុសិស្សដែលបានឃើញហេតុការណ៍នេះផ្ទាល់៕

ដោយ ៖ ពិសីប្រភព ៖ Happening