ព័ត៌មានអន្តរជាតិ ៖   រថយន្តទំនើប Lamborghini ត្រូវបានរកអោយឃើញថា បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បង្កជាភាពភា្ញក់ផ្អើលមួយរំពេច បន្ទាប់ពីបានបើកបុកនឹងរបាំងចែកទ្រូវផ្លូវ ខណៈពេលដែលអ្នកបើកបរ ត្រូវបានចាប់ឃាត់ខ្លួន នេះបើយោងតាមអត្ថបទផ្សាយ ដែលបានចេញដោយទំព័រសារព័ត៌មានសឹង្ហបុរី អាស៊ីវ័ន ។

width=455

គួររំឭកផងដែរថា ឧបទ្ទេវហេតុផ្ទុះឆេះរថយន្តទំនើប Lamborghini នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង  ១២ ​ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០  មីនា  ម្សិលមិញនេះ តាមបណ្តោយផ្លូវ Lornie Road ប្រទេសសឹង្ហបុរី។

width=455

ដោយឡែក  បុរសដែលជាអ្នកបើកបរ រថយន្តទំនើបមួយគ្រឿងនេះ   ត្រូវបានចាប់ឃាត់ខ្លួនពីបទ បើកបរស្ថិតក្នុងស្ថានភាពស្រវឹង ។  បើនិយាយពីអគ្គីភ័យដ៏សន្ធោសន្ធៅនោះវិញ ត្រូវបានពន្លត់ភ្លាមៗ បន្ទាប់ពីមានការអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ ៕

ដោយ ៖ ពិសិដ្ឋប្រភព​ ៖ អាស៊ីវ័ន