Soine-ya Prime គឺជាសេវាកម្មមួយដែលកំពុងក្លាយជារឿងដែលត្រូវបានគេជជែកច្រើនបំផុតក្នុងស្រទាប់ស្ដ្រីនៅលីវ នៅប្រទេស ជប៉ុន។ ដើម្បីបានគេងជាមួយប្រុសស្អាតម្នាក់ ក្នុងពេលវេលាកំណត់មួយ នារីដែលចង់ជួលសេវាកម្មនេះ ត្រូវចំណាយប្រាក់តិចបំផុត ៣៦៤ ដុល្លារអាមេរិក។
គេហទំព័រ Soine-ya Prime ដែលមានសេវាកម្មជួលប្រុសស្អាតឱ្យទៅគេងជាមួយ
សេវាកម្ម Soine-ya Prime ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១១ ។ នេះគឺជាសេវាកម្មចម្លែកដែលមានបុគ្គលិកជាបុរសភេទមានរូបរាងស្រស់សង្ហាជាច្រើនរូបគឺជា ផលិតផល។ ពួកបុរសវ័យក្មេងទាំងនេះនឹងអាចត្រូវបានជួលទៅឱ្យស្ដ្រីណាដែលមានតម្រូវការគេងជាមួយ។
យ៉ាងនេះក្ដី សេវាកម្មនេះ ក៏មានលក្ខខណ្ឌរបស់វាច្បាស់លាស់ផងដែរ នោះគឺ មិនអនុញ្ញាតឱ្យអតិថិជន រួមភេទជាមួយប្រុសស្អាតដែលពួកគេជួលនោះទេ ជាងនេះទៅទៀត អតិថិជនក៏ត្រូវបានហាម មិនឱ្យទាក់ទងស្ងាត់ៗជាមួយបុគ្គលិករបស់ក្រុមហ៊ុន។
ការបញ្ចុះតម្លៃ និងតារាងតម្លៃរបស់
អ្វីដែលអតិថិជននឹងត្រូវទទួលបានគឺ ការគេងក្នុងរង្វង់ដៃប្រុសស្អាត និងនាំប្រុសស្អាតនេះដើរលេង ប៉ុន្ដែការចំណាយគឺអតិថិជនជាអ្នករ៉ាបរង។ នៅក្នុងពេលជួលសេវាកម្ម ប្រុសស្អាតនឹងជួយធ្វើការផ្ទះមួយចំនួន។
សេវាកម្ម Soine-ya Prime មានតម្លៃច្រើនបែបសម្រាប់ជ្រើសរើស ក្នុងនោះ សម្រាប់រយៈពេល ៧ម៉ោងមានតម្លៃ ៣៦៤ដុល្លារអាមេរិក , ៨ម៉ោង តម្លៃ ៤០០ដុល្លារ និង ១២ម៉ោងមានតម្លៃដល់ទៅ៥៨០ ដុល្លារ៕
ដោយ ៖ សីហាប្រភព ៖ DT