តៃវ៉ាន់៖ បុរសម្នាក់ ដែលជាជនជាតិតៃវ៉ាន់ បានកើតអាការៈបាត់បង់ស្មារតីអស់មួយរយៈពេល បន្ទាប់ពីរួមភេទជាមួយភរិយារបស់ខ្លួន។
នៅពេលកំពុងនៅជាមួយគ្នា បុរសជនជាតិតៃវ៉ាន់ខាងលើ រួមជាមួយនឹងប្រពន្ធរបស់គាត់ បានចំណាយពេលដល់ទៅ ៣០នាទី ក្នុងការ ប្រយុទ្ធ ដើម្បីឡើងដល់ឋានសួគ៌។ ខណៈពេលដែលភាពស្រើបស្រាលបានឡើងដល់កម្រិតកំពូល ស្រាបតែបុរសជាស្វាមីនោះ សួរទៅកាន់ប្រពន្ធថាខ្ញុំកំពុងនៅទីណា?។

ដោយស្ថានភាពកាន់តែអាក្រក់ ស្ដ្រីជាប្រពន្ធក៏បាននាំប្ដីនាងទៅកាន់មន្ទីរពេទ្យ។ លោកគ្រូពេទ្យជំនាញ បានប្រាប់ថា មូលហេតុគឺបណ្ដាលមកពីការស្រើបស្រាលហួសកម្រិត ក្នុងពេលរួមភេទ។
សូមបញ្ជាក់ថា អាការៈនេះអាចកើតមានឡើងនៅពេលដែលមនុស្សម្នាក់ធ្វើអ្វីមួយដោយហួសពីកម្រិតទាក់ទឹននឹងអារម្មណ៍។ វាប្រៀបដូចជាខ្សែចាប៉ីដូច្នោះដែរ នៅពេលយើងរឹតតឹងខ្លាំងពេក វាប្រាកដជាដាច់។
ដោយ ៖ សីហាប្រភព ៖ k14