ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះអោយដឹងថា បុរសស្រវឹងម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបុរសរូបនេះ បានបែកគំនិតទៅសិចជាមួយនឹងរថយន្តទំនើប 4x4 Land Rover Discovery ពណ៌ខៀវមួយគ្រឿង។

គួររំឭកផងដែរថា បុរសរូបនេះមានឈ្មោះថា Daniel Cooper វ័យ ២៤ ឆ្នាំ និងមានឈ្មោះហៅក្រៅថា “Hotcock” ។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា បុរសរូបនេះពិតជាមិនបានដឹងថាខ្លួនបានធ្វើអ្វីអោយពិតប្រាកដនោះទេ តែបន្ទាប់ពីបានទស្សនានូវវីដេអូដែលចាប់ជាប់ដោយកាម៉េរ៉ាសុវត្តិភាពនោះ ទើបគាត់បានដឹងថា គាត់បានទៅសិចជាមួយនឹងរថយន្តទំនើបទៅវិញ ដោយយកប្រដាប់ភេទរបស់គាត់ទៅកកិតនឹងរថយន្តមួយគ្រឿងនោះ ដែលគេចតចោលនៅកន្លែងចតរថយន្ត របស់ភោជនីយដ្ឋានមួយកន្លែង

គួរបញ្ជាក់ផងដែរថា ករណីកម្រ និងស្ទើរតែមិនគួរអោយជឿខាងលើនេះ បានកើតឡើងនៅឯក្រុង Holywell ភាគខាងជើងប្រទេស វែល ចក្រកភពអង់គ្លេស ។ ក្រោយពីមានការចាប់ឃាត់ខ្លួន បុរសរូបនេះ ត្រូវបានពិន័យជាសាច់ប្រាក់ ៨៥ ផោន ដោយនៅក្នុងនោះហាមមិនអោយចេញពីផ្ទះ នៅថ្ងៃចុងសប្តាហ៍ ពោលគឺ នៅថ្ងៃសុក្រ សៅរ៍ និង ថ្ងៃអាទិត្យ ចន្លោះពីម៉ោង ៧ យប់ ដល់ ៧ ព្រឹក សម្រាប់រយៈពេល ៣ ខែបន្ទាប់៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
-វីដេអូកំប្លែង ការប្រកួតតៃក្វាន់ដូ ដ៏ញាក់សាច់ បើមិនស្លាប់ ក៏ពិការដែរ- អាជ្ញាធរ រកឃើញមនុស្សព្រៃ រស់នៅក្នុងព្រៃ ដល់ទៅ ១៦ ឆ្នាំ- ផ្អើលមើលវីដេអូ បុរសងើបពីការវះកាត់ មិនចាំប្រពន្ធខ្លួនឯង លាន់មាត់ថា ស្អាតអីក៏ស្អាតយ៉ាងនេះ- ចាប់ឃាត់ខ្លួន បុរសម្នាក់ ខណៈជិះសេះ ទាំងស្រវឹង ទៅចូលរួម ពិធីរៀបមង្គលការ
ដោយ ៖ រិទ្ធីប្រភព ៖ ដឹមីរ័រ