កាលពីពេលថ្មីៗនេះ គណនី YouTube Max Lee បានអនុវត្តធ្វើការពិសោធន៍សាកល្បងមួយ រាងចម្លែក ពីបណ្តាការពិសោធន៍ពីមុនៗបន្តិច ដោយបានយក Galaxy S7 ដាក់ចូលក្នុងម៉ាស៊ីនបោកខោអាវ។

តាមប្រភពពីគេហទំព័រ PhoneArena បានឲ្យដឹងថា ដោយការពិសោធន៍ផ្តោតតែទៅលើសមត្ថភាពនៃ ការការពារជម្រាបទឹក នៅក្នុងបរិស្ថានម៉ាស៊ីនបោកខោអាវ ដូច្នេះលោក Lee បានបំពាក់បន្ថែមនូវសំបក ការពារការប៉ះទង្គិច VRS Design Crystal Mixx ដល់ស្មាតហ្វូន Galaxy S7។

/

លទ្ធផលនៃការពិសោធន៍ខាងលើនេះ ពិតជាគួរឲ្យភ្ញាក់ផ្អើល ព្រោះក្រោយពីត្រូវម៉ាស៊ីនបោកខោអាវ បោកគក់អស់រយះពេល ៤៥នាទី មក ស្មាតហ្វូន Galaxy S7 ត្រូវបានគេយកចេញពីម៉ាស៊ីនបោក ខោអាវវិញ វានៅតែរក្សាបានរូបរាងដដែល។ ជាក់ស្តែងអេក្រង់ Touch របស់ Galaxy S7 ហាក់ដូចជា រាងគាំងៗ មិនសូវស្គាល់ Touch នៅចំនុចខ្លះៗ (លើអេក្រង់) ប៉ុន្តែមិនច្រើនប៉ុន្មានទេ។ បណ្តា Feature កាមេរ៉ា, Micro នៅមានដំណើរការល្អធម្មតា។ 

ដើម្បីកាន់តែដឹងច្បាស់​ សូមទស្សនាវីដេអូនៃការធ្វើពិសោធន៍ខាងក្រោមនេះ ទាំងអស់គ្នា៖

- អានអត្ថបទ៖ តាមពិតអក្សរ SE របស់ iPhone SE មានន័យអ៊ីចឹងសោះ- អានអត្ថបទ៖ Samsung Galaxy Note 6 នឹងត្រូវបានប្រកាសបង្ហាញ នៅពាក់កណ្តាលខែកក្កដា ខាងមុខនេះហើយ?- អានអត្ថបទ៖ ដឹងទំហំ RAM របស់ iPhone SE ហើយ រីឯពិន្ទុ benchmark ខ្ពស់ជាងទាំង iPhone 6S/6S Plus ទៅទៀត

ប្រែសម្រួល៖ មង្គលប្រភព៖ PhoneArena, VR