ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស    ស្កាយ  បានបញ្ជាក់អោយដឹងថា​  បុរសជនជាតិចិនស្រវឹងម្នាក់ ត្រូវបានរកអោយឃើញថា ហ៊ាននោះហ៊ាន ខណៈពេលដែលតោងឡើងបង្គោលខ្សែភ្លើង កំពស់ ៩ ម៉ែត្រដល់ទៅ ១៥ នាទី មុននឹងចុះមកក្រោមវិញ។

width=451

គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ   ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញមកពីអង្គភាពពន្លត់អគ្គីភ័យដោយព្យាយាមបញ្ជុះបញ្ជូលគាត់អោយចុះមកក្រោមវិញ ស្របពេលដែលចរន្តអគ្គីសនី ត្រូវបានកាត់ផ្តាច់ ដើម្បីជាការបង្ការកុំអោយបុរសស្រវឹងចិត្តសឿងរូបនោះ  អាចនឹងឆក់ខ្សែភ្លើង។

បន្តិចក្រោយមក   គាត់ក៏ត្រូវបានធ្លាក់ចុះមកក្រោម  លើពោងសុវត្តិភាព ដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកជំនាញ។ ស្របពេលដែលមានមនុស្សម្នា   ផ្អើលរោមមើលជាច្រើននោះបុរសស្រវឹងរូបនេះ បាននិយាយបញ្ជាក់ថា   ខ្លួនមានអារម្មណ៍មិនសប្បាយចិត្តជាខ្លាំង ដែលជាហេតុធ្វើអោយ  ស្រវឹងជោគបែបនេះ  ។   ខាងក្រោមនេះ  ជាវីដេអូ  តាមដានទស្សនាទាំងអស់គ្នា ៖

ដោយ ៖ ពិសិដ្ឋប្រភព ៖ ស្កាយ