ត្រឹមតែរយៈពេលពីរថ្ងៃក្រោយដែលបានដាក់លក់,Nokia Lumia 900 បានមានឈ្មោះស្ថិតនៅលំដាប់លើគេក្នុងបញ្ជីឈ្មោះសមិទ្ធិផលដែលលក់ដាច់បំផុតរបស់ Amazon ។Lumiaកំណែពណ៌ខ្មៅ កំពុងតែបាននាំមុខគេខាងបរិមាណលក់ចេញ ខណៈពេលដែលពណ៌ខៀវស្ថិតនៅក្នុងលំដាប់លេខរៀងទី ៥ ក្នុងបញ្ជីឈ្មោះ។ កំណែទាំងពីរប្រភេទរបស់ Lumia 900 សុទ្ធតែត្រូវបានធ្វើការចែកចាយដោយ AT&T និងត្រូវបានគេស្វែងរកច្រើនបំផុតនៅលើគេហទំព័រAmazon ។

HTC Titan II, ជាទូរស័ព្ទ smartphone ដែលដាក់លក់ក្នុងថ្ងៃជាមួយគ្នានឹង Lumia 900 ដែរ ប៉ុន្តែមិនទទួលបានជោគជ័យដូចសមិទ្ធិផលរបស់ Nokia នោះទេ នោះក៏ព្រោះតែមួយផ្នែកអាចមកពីតំលៃរបស់សមិទ្ធិផលនេះមានកំរិតខ្ពស់ពេក។ ម្យ៉ាងវិញទៀតសមិទ្ធិផលរបស់ HTC នេះថែមទាំងមិនមានឈ្មោះនៅក្នុងបញ្ជី Top ២០ សមិទ្ធិផលដែលលក់ដាច់បំផុតទៀតផង។

Lumia 900 គឺជា smartphone ប្រើប្រាស់ Windows Phone របស់ Nokia បំពាក់ដោយអេក្រង់ទំហំ ៤,៣ អ៊ីង និងមានការរចនារូបរាងយ៉ាងស្រស់ស្អាត

ប្រភព៖ Techcrunchដោយ៖ រស្មី