អាមេរិក៖ តាមការអោយដឹងរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានអោយដឹងថា ដោយសារមានការលំបាកក្នុងការធ្វើដំណើរ តាមបណ្ដោយវាលខ្សាច់ដ៏សែនឆ្ងាយ ជាពិសេស គឺនៅពេលមានសឹកសង្គ្រាម ទើបក្រុមអ្នកវិទ្យាសាស្រ្ដ បានកែច្នៃនូវថាសហោះមួយ ដែលមានរាងដូចផ្កាយ ហើយអាចធ្វើដំណើរតាមវាលខ្សាច់បានយ៉ាងងាយស្រួល និងសុវត្ថិភាពទៀតផង។
តាមការអោយដឹងពីលោក Jedi វិស្វករផលិតថាសនេះ បានអោយដឹងថា ថាសនេះមិនត្រឹមតែអាចធ្វើដំណើរក្នុងវាលខ្សាច់បានយ៉ាងសុវត្ថិភាពនោះទេ តែវាមានឥទ្ធិពលណាស់ ក្នុងការប្រយុទ្ធ និងការគេចខ្លួនពីខ្មាំងសត្រូវ។
លោក Jedi បានបន្ដថា ថាសហោះនេះគឺមានកម្ពស់ ១៥ feet ហើយអាចធ្វើដំណើរបានល្បឿន ៣០ miles ក្នុងមួយម៉ោង។ នេះជាវីដេក្លីប ដែលបង្ហាញពីឥទ្ធិពលនៃថាសហោះនេះសូមចុចដើម្បីមើល៕
ដោយ៖ សីហាប្រភព៖ dailymail