ប្រេស៊ីល ៖ យោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស ដេលីម៉ែល កាលពីចុងខែតុលានេះ បានបញ្ជាក់អោយដឹង ជីដូន ក៏ដូចជាចៅ ដែលជាពលរដ្ឋរស់នៅក្នុងប្រទេសប្រេស៊ីលនោះ ត្រូវបានចាប់ខ្លួនពីបទរត់ពន្ធគ្រឿងញៀន បន្ទាប់ពីបារកឃើញនូវគ្រឿងញៀនមួយចំនួនលាក់នៅក្នុងប្រដាប់ភេទ។

គួរបញ្ជាក់ផងដែរថា ចៅនិងជីដូនរូបនោះ ក៏ត្រូវបានបញ្ជាក់អត្តសញ្ញាណផងដែរ ពោលគឺចៅស្រីមានឈ្មោះថា Glaucia Bispo វ័យ ៣៣ ឆ្នាំ រីឯ ជីដូនរូបនោះវិញមានវ័យ ៧៤ ឆ្នាំ និងមានឈ្មោះថា Berenice Fernandes ។
លើសពីនេះទៅទៀត របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែមថា ការចាប់ឃាត់ខ្លួនអាចធ្វើទៅបាន បន្ទាប់ពីភា្នក់ងារមន្រ្តីប៉ូលីសជាស្រ្តី បានរកឃើញនូវគ្រឿងញៀន (កូកាអីន) មួយចំនួនលាក់នៅក្នុងប្រដាប់ភេទ ចៅស្រីរូបនោះ ដែលក្រោយមក ភ្នាក់ងារមានសមត្តកិច្ចក៏បានធ្វើការចាប់ឃាត់ខ្លួនតែម្តងពីបទរត់ពន្ធគ្រឿងញៀន៕
ដោយ ៖ រិទ្ធីប្រភព ៖ ដេលីម៉េល