ព័ត៌មានអន្តរជាតិ ៖ តារាកំប្លែងស្រីពីររូប នាង Lee Hee Kyung និងនាង Kwon Mi-ji ពិតជាបានធ្វើអោយទស្សនិកជនទូទាំងប្រទេសកូរ៉េ មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលពួកគេ បានផ្លាស់ប្តូររូបរាង ដែលស្ទើរតែមិនគួរអោយជឿ ក្នុងរយៈពេលត្រឹមតែ ២០ សប្តាហ៍ជាមួយនឹងសមិទ្ធផល នៃការសម្រកទម្ងន់របស់ពួកគេ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ។
ជាមួយនឹងការតាំងចិត្តក្នុងការសម្រកទម្ងន់ ពួកគេទាំងពីរនាក់បានប្តេជ្ញាក្នុងការធ្វើលំហាត់ប្រាណ ក៏ដូចជា ធ្វើការតមអាហាររហូតទាល់តែបានសម្រេច នោះគឺ ពីគីឡូធ្ងន់ ៨៦ គ.ក និង ១០៣ គ.ក មកនៅត្រឹមតែ ៥៤ គ.ក និង ៥២ គ.ក ពោលគឺសម្រកបាន ៥១ គ.ក និង៣២ គ.ក ។

លើសពីនេះទៅទៀត បើយោងតាមការទីភ្នាក់ងារសារព័ត៌មានដដែលនេះ បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា នាង Kwon Mi-ji បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា មួលហេតុដែលនាំអោយ នាងទទួលបានសមិទ្ធផលក្នុងការសម្រកទម្ងន់នេះ បានជោគជ័យ ក៏ព្រោះតែនាងព្យាយាមធ្វើលំហាត់ប្រាណ ទទួលទានអាហារគ្មានជាតិសាច់ ក៏ដូចជាទទួលទានទឹកផ្លែឈើជាដើម៕
ដោយ ៖ ពិសីប្រភព ៖ អាស៊ីវ័ន