យប់នេះការប្រកួតរវាង Manchester United និង Manchester City នឹងចាប់ផ្តើមហើយនៅទឹកដីរបស់ Manchester United កីឡាដ្ឋាន Old Trafford ។បើទោះបីជាការប្រកួតនេះមិនសូវជាសំខាន់ចំពោះក្រុមទាំងពីរមែនតែវាក៏ជាមុខមាត់របស់ក្រុមទាំងពីរផងដែរព្រោះក្រុមទាំងពីរនេះមានប្រវតិ្តស៊ីសាច់ហុតឈាមគ្នាមិនតិចនោះទេ ។
កំដៅនៃការប្រកួតបានសាយភាយដល់សណ្ឋាគារល្បីមួយដែលមានឈ្មោះថា Premier Innដែលមានចំងាយ ៣ គីឡូម៉ែតពី Old Trafford ចាប់ផ្តើមតុបតែងបន្ទប់និងសភាពខាងក្រៅអោយដូចពណ៌សំគាល់របស់ក្រុមទាំងពីរ។ ដូចជាកំរាលព្រំតាមជាន់នីមួយៗមានពណ៌ប្រចាំក្រុមដូចជាក្រុមសំរាប់ Manutd និង ផ្ទៃមេឃសំរាប់ Man City ។ ចំណែកលេខបន្ទប់វិញគេបានរៀបចំដូចជាដាក់លេខបន្ទប់ 93 : 20 ដែលជាលេខនាំសំណាងដល់ Man City រដូវកាលមុន ហើយនិងលេខ 99 ដែលជាលេខដ៏ល្អបំផុតរបស់ Manutd ៕

ដោយ ៖ កុសលប្រភព ៖ k14