ម៉ូតូ KTM គឺជាប្រភេទម៉ូតូធំ ដែលកំពុងតែមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង និង ទទួលបានការគាំទ្រ យ៉ាងច្រើនពី សំណាក់អ្នកប្រើប្រាស់នៅលើពិភពលោក និង ជាពិសេស កំពុងល្បីល្បាញ នៅក្នុងព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃ។
ថ្មីៗ នេះ ក្រុមហ៊ុនផលិតម៉ូតូ KTM បានប្រកាសថា នឹងចេញប្រភេទម៉ូតូ KTM ថ្មី បីស៊េរី នៅពេលតែមួយ ក្នុងខែវិច្ឆការ ឆ្នាំ២០១៣ ខាងមុខនេះ។ ក្រុមហ៊ុននឹងផលិតនូវ ម៉ូតូ KTM ដែលកំលាំងម៉ាស៊ីន ១២៥ សេសេ (មានទម្ងន់ ១២៧គីឡូក្រាម) កំលាំងម៉ាស៊ីន ២០០សេសេ (មានទម្ងន់ ១២៩,៥គីឡូក្រាម)និងប្រភទេកំលាំងម៉ាស៊ីន ៣៩០សេសេ (មានទម្ងន់ ១៣៩គីឡូក្រាម) ដែលបានផ្លាស់ប្តូរនូវរូបរាងថ្មី ប្លែក ទាក់ទាញជាងមុន។
អ្វីដែលពិសេស នោះគឺក្រុមហ៊ុនចង់ឱ្យ អតិថិជន មានជំរើសមួយដ៏ល្អ សំរាប់ការប្រើប្រាស់ឱ្យស័ក្តិសម ទៅសមត្ថិភាព និង តំលៃរបស់វា៕
សូមទស្សនា រូបភាព ខាងក្រោម



ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ KTM