ព័ត៌មានអន្តរជាតិ ៖ ជាការពិត តើលោកអ្នកធ្លាប់មានសមិទ្ធផលស្នាដៃជាពិសេសអ្វីដែរឬទេកាលពីវ័យជំទង់    អំឡុងពេលនៃការសិក្សាថ្នាក់វិទ្យាល័យនោះ?  ដោយឡែក នាពេលនេះទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ  សូមនាំអារម្មណ៍ទស្សនិកជន ងាកក្រឡេកទៅមើល ក្មេងស្រីជំទង់ម្នាក់ ដែលមានវ័យទើបតែ ១៥ ឆ្នាំ អាចបង្កើតបាននូវសមិទ្ធផលស្នាដៃដ៏ពិសេសមួយ នោះគឺ LED Flashlight  ដែលដើរដោយ  កំដៅរាងកាយមនុស្ស ជាជាងការដើរដោយថាមពលអគ្គីសនី ឬក៏ផ្លាស់ប្តូរថ្មសាជាថ្មីនោះ។

width=440

គួរបញ្ជាក់ផងដែរថា  ក្មេងស្រីជំទង់វ័យ ១៥ ឆ្នាំរូបនេះ  មានឈ្មោះថា Ann Makosinski ជាសិស្សរៀនថ្នាក់ទី ១០ មកពីរដ្ឋ Victoria ប្រទេសកាណាដា ។ ជាមួយនឹងចំណូលចិត្តផ្នែកវិទ្យាសាស្រ្ត      ចាប់តាំងពីបានចូលរួមពិពណ៌វិទ្យាសាស្រ្ត  កាលពីនាងអាយុ  ៦ ឆ្នាំ នោះMakosinski  ក៏បានចាប់ផ្តើមមានចំណាប់អារម្មណ៍ទៅលើផ្នែកវិទ្យាសាស្រ្តមួយនេះ ដែលជំរុញអោយនាង   មានគំនិតច្នៃប្រឌិត  ក្នុងការច្នៃឡើងនូវវត្ថុអ្វីមួយ  ពីរបស់របរដែលគ្មានតម្លៃនៅជុំវិញពួកយើង។ តួយ៉ាង នាងបានបង្កើតឡើងនូវគម្រោងមួយ ដែលអោយឈ្មោះថា Peltier ក្នុងការបង្កើតបាននូវ LED Flashlight ដែលដើរដោយ កំដៅរាងកាយមនុស្ស។

ជាមួយនឹងគោលគំណិត  ក្នុងការបង្កើតបាននូវគម្រោងមួយនេះ  Makosinski បានកំណត់អោយដឹងថា កំដៅដែមនុស្ស  អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កើតថាមពលដែលអាចបំភ្លឺ LED Flashlight តាមរយៈ Peltier ។ ជាលទ្ធផលជាមួយនឹងការបង្កើតបាននូវឧបករណ៍មួយនេះ Makosinski អាចបង្កើតវាបាន  ដោយចំណាយថ្លៃដើម ត្រឹមតែ ២៦ ដុល្លារតែប៉ុណ្ណោះ    ។  តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា  វាគឺជាសមិទ្ធផលស្នាដៃមួយដែលក្លាយជាបេក្ខភាព     ក្នុងការទទួលបាននូវពានរង្វាន់  អាហាររូបករណ៍ដល់ទៅ  ៥០,០០០ ដុល្លារពីពិពណ៌វិទ្យាសាស្រ្តអន្តរជាតិ។ជ្រាបកាន់តែច្បាស់ថាតើ នាងពិតជាបង្កើតបាននូវ LED Flashlight ដែលដើរដោយ កំដៅរាងកាយមនុស្ស យ៉ាងណានោះ  តាមដានទស្សនាវីដេអូខាងក្រោម ស្តីពីវិធីសាស្រ្តនៃការបង្កើតឡើងទាំងអស់គ្នាណា ៖

ដោយ ៖ ពិសីប្រភព ៖ gizmodo