ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស អោយដឹងថាមានមនុស្សយ៉ាងតិច ១២ នាក់ បានស្លាប់នៅ សហរដ្ឋអាម៉េរិក និងប្រទេសកាណាដា នៅពេល ខ្យល់ព្យុះ Sandy ដែលមានកម្លាំងយ៉ាងខ្លាំង បានបក់បោកចូលទៅក្នុងតំបន់ ឆ្នេរសមុទ្រខាងកើតនៃសហរដ្ឋអាម៉េរិក។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា បើតាមសម្តីមន្រ្តីមកពីបុរីញ៉ូវយ៉ក New Jersy, Pennsylvania និង West Virginia ព្រមទាំង North Carolinaបានរាយការណ៍ថា មានមនុស្ស ១០ នាក់បានស្លាប់ ហើយប៉ូលីស នៅ Toronto និយាយថាស្ត្រីកាណាដាម្នាក់បានស្លាប់ដោយសារបំណែកបាក់បែក បានខ្ទាតមកត្រូវ។

គួរបញ្ជាក់ផងដែរថា តំបន់ឆ្នេរសមុទ្រខាងកើត ដែលមានមនុស្សរស់នៅយ៉ាងកុះករកំពុងប្រឈមនឹងខ្យល់ព្យុះនេះ ដោយមានរបាយការណ៍ថា ទឹកជំនន់ដ៏ល្វឹងល្វើយ និងការដាច់ភ្លើងអគ្គិសនី បានកើតមានឡើងក្នុងរដ្ឋជាច្រើន ខណៈពេលដែលវាបានធ្វើអោយហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លិចបំផ្លាញ៕
ដោយ ៖ ពិសីប្រភព ៖ jarkataglobe