ក្រុមបាល់ទាត់នារីរបស់ Arsenal បានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់ Champion League រួចរាល់ហើយបន្ទាប់ពីយកឈ្នះក្រុមរបស់​អ៊ីតាលី ASD Toress នៅ​ កីឡាដ្ឋាន Sardinia ទឹកដី ASD Toress ។/នាំមុខដោយជើងទី ១ ក្នុងលទ្ធផល ៣ ទល់ ១ ដោយក្នុងជើងទី ២ Arsenal ស៊ុតចូលបានតែមួយគ្រាប់ប៉ុណ្ណោះដោយកីឡាការនី Niamh Fahey នៅដើមតង់ទី ១ នាទីទី ៤ ។ការប្រកួតបន្តទៀតក្រុម Arsenal កំពុងរង់ចាំអ្នកឈ្នះការប្រកួតរវាង Wolfsburg នឹងRossiyanka ទើបដឹងលទ្ធផល ៕