ប្តីប្រពន្ធជនជាតិអេហ្សីបមួយគូ ត្រូវបានចាប់ខ្លួនដោយសារតែ បានលាក់កូនរបស់ខ្លួននៅកន្លែងដ៏គ្រោះថ្នាក់មួយ   និងព្យាយាមគេចខ្លួន   បន្ទាប់ពីបុគ្គិលសន្តិសុខម្នាក់នៅអាកាសយានដ្ឋាន United  Arab Emirates  បានរកឃើញទារកអាយុ ៥ខែម្នាក់  នៅក្នុងកាបូបយួររបស់ពួកគេ។

width=456

យោងតាមប៉ូលិសម្នាក់ បានឱ្យដឹងថា ទារកនោះត្រូវបានគេរកឃើញ  ដោយម៉ាស៊ីនស្គេនកាំរស្មីអ៊ិច  នៅអាកាសយានដ្ឋានអន្តរជាតិ Sharjah   ដែលប្តីប្រពន្ធទាំងពីរបានធ្វើដំណើរឆ្លងកាត់។

ប៉ូលិស បានបន្តទៀតថា  ពួកគេបានធ្វើដំណើរមកដល់   អាកាសយានដ្ឋាន  UAE កាលពីថ្ងៃសុក្រសប្តាហ៍មុន   ប៉ុន្តែប៉ូលិសមិនអនុញ្ញាតឱ្យពួកគេចូលទីក្រុង   ដោយសារតែកូនរបស់ពួកគេមិនមានទិដ្ឋការសំរាប់ឆ្លងដែន។

បន្ទាប់មកពួកគេបានរង់ចាំរងរហូតដល់ថ្ងៃសៅរ៍  ក្រោយមកបុរសជាប្តីបានសំរេចចិត្តបញ្ចុះបញ្ចូលឱ្យប្រពន្ធរបស់ខ្លួនដាក់ទារកនោះ   ចូលទៅក្នុងកាបូបយួរដ៏តូចមួយដើម្បីគេចពីការត្រួតពិនិត្យរបស់ប៉ូលិសអន្តោប្រវេសន៍៕

ដោយ៖ វណ្ណៈប្រភព៖ CNN