មិនខុសគ្នាប៉ុន្មានទៅនឹងកំណែបែកធ្លាយកន្លងមក បណ្ដាជ្រុងរបស់ iPhone 6 ត្រូវបានធ្វើឱ្យកោងជាងមុន ខ្នងរបស់ទូរស័ព្ទ មានពណ៌តែមួយ រួមនឹងគំនូសអង់តែនរត់កាត់ព័ទ្ធជុំវិញទូរស័ព្ទ។ បន្ទាប់មកគឺកាមេរ៉ាលយចេញមកក្រៅ និងភ្លើង flash LED True Tone ស្ថិតនៅក្នុងរង្វង់មូលមួយ ខុសពីភ្លើង flash LED នៅលើ iPhone 5s ដែលមានរូបរាងវែងស្រឡូន។ ចំណែកផ្នែកខាងក្រោយរបស់ម៉ាស៊ីន ត្រូវបានរចនាយ៉ាងស្រស់ស្អាត ដូចទៅនឹងកំណែពាណិជ្ជកម្មពិតប្រាកដ។

/

ក្រៅពីអេក្រង់ ទំហំរបស់របស់បណ្ដា icon  នៃកម្មវិធី មានលក្ខណៈស្រដៀងទៅនឹង  iPhone 5s ដូច្នេះ ដោយ icon នៃកម្មវិធី មានបន្ថែមនៅខាងក្រោមចំនួនមួយ ពោលគឺ មានដល់ទៅ ៦ icon នៃកម្មវិធី រាប់ពីលើចុះក្រោម ខណៈដែល iPhone 5s (4-inch) មានតែ ៥ និង iPhone 4s/4 (3.5-inch) មាន ៤ icon នៃកម្មវិធី។ ប្រការខាង​លើនេះ គឺជាលទ្ធផលនៃអេក្រង់ទំហំធំ (4.7-inch) នៅលើ iPhone 6។ ទន្ទឹមនឹងនេះ អេក្រង់របស់វា មានសភាពរលោង និងអណ្ដែតទៅលើ។

/

បណ្ដាចំនុចលំអិតផ្សេងៗ ក្រៅពីខាងលើ គឺវាប្រហាក់ប្រហែលទៅនឹងកំណែ mock-up ដែលបានលេចមុខក្នុងរយៈពេលកន្លង ដូចជា  ប៊ូតុងបិទ/បើកសម្លេងរោទ៍ ប៊ូតុងបន្ថយ/ដំឡើងសម្លេង  ត្រូវបានរចនាតាមបែបថ្មី ហើយប៊ូតុងបិទ/បើកម៉ាស៊ីន ត្រូវបានដាក់នៅចំហៀងខាងស្ដាំ។

/

ពិសេសជាងនេះទៅទៀត iPhone 6 ដែលបានបង្ហោះនៅលើទំព័រ cnBeta អាចដំណើរការ និងចូលទៅកាន់ឃ្លាំងកម្មវិធី AppStore ផងដែរ។ រូបភាពខាងក្រោមនេះ បង្ហាញថា iPhone 6 កំពុងទាញយកកម្មវិធីបណ្ដាញសង្គម  Weibo របស់ចិន។  កំណែពណ៌.ស  គឺកំពុងដំណើរការ ដោយ iOS 8 build 12A365 មានអង្គចងចាំ 64GB ។

/

 iPhone 6 កំណែ​របស់ cnBeta កំពុង​ទាញយកកម្មវិធីបណ្ដាញសង្គម  Weibo របស់ចិន។

 

/

iPhone 6 ដែលបានបង្ហោះនៅលើទំព័រ cnBeta នេះ អាចជាកំណែសាកល្បង ឬកំណែក្លែងក្លាយ ដែលមានការរចនាដោយយកចិត្តទុកដាក់ជាងបណ្ដាកំណែ ‘fake’ មុនៗ។ យ៉ាងនេះក្ដី យើងទាំងអស់គ្នា ក៏ត្រូវរង់ចាំដល់ថ្ងៃទី ៩កញ្ញា ទើបអាចដឹងការពិតទាំងស្រុង៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena/youtube