ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣នេះថា ផ្លែប៉េងប៉ោះ និងសណ្តែក ជួយកាត់ បន្ថយរោគ មហារីកក្រពេញ ។

ក្រុមអ្នកស្រាវជ្រាវ សហរដ្ឋអាមេរិកមួយចំនួន បានបញ្ជាក់នៅ ក្នុងរបាយការណ៍របស់ពួកគេ និងឲ្យដឹងនៅថ្ងៃពុធ នេះថា នៅ ពេលដែលយើង ទទួលទានផ្លែប៉េងប៉ោះ និងសណ្តែក អាចជួយកាត់បន្ថយ ឬក៏បង្កាបាននូវ ការរីករាលដាល និងហានិភ័យ ដែលបង្កឡើងជារោគមហារីកក្រពេញបាន ។

លោក John Erdman សាស្រ្តាចារ្យមួយរូប ផែ្នកវិទ្យាចំណីអាហារ និងអាហារូបត្ថម្ភ មកពីសាកលវិទ្យាល័យ Illinois បានលើក ឡើងថា “ការទទួលទានផ្លែប៉េងប៉ោះ និងសណ្តែក ដែលវត្ថុពីរនេះដាក់លាយបញ្ចូលគ្នា វាមានប្រសិទ្ធភាពជួយកាត់បន្ថយ ការ កកើតរោគមហារីកក្រពេញ” ។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ច្បាស់ថា “ការទទួលទានដោយដាក់បញ្ចូលគ្នា មានសារប្រយោជន៍ខ្លាំងណាស់” ។ ក្រុមអ្នក សា្រវជ្រាវបានយកសត្វកណ្តុរ ធ្វើជាវត្ថុពិសោធន៍ រកលទ្ធផល ដោយផ្តល់នូវអាហារ ដែលមានផ្លែប៉េងប៉ោះ និងសណ្តែក នៅ ពេលពិនិត្យ ទៅលើក្រពេញសត្វកណ្តុរនោះ ឃើញថា រោគមហារីកក្រពេញ ដែលមានពិតជាបានថយចុះ និងមិនមានការរីករាលដាលទៀតឡើយ ។

លទ្ធផលបានមក ពីការពិសោធន៍នោះ នៅក្នុងផ្លែប៉េងប៉ោះ បានជួយកាត់បន្ថយ រោគមហារីកក្រពេញ បាន៦១ភាគរយ និង សណ្តែក អាចជួយកាត់បន្ថយបាន ៦៦ភាគរយ ៕

width=400

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល