ព័ត៌អន្តរជាតិ ៖ បើតាមការអោយដឹងពីសារព័ត៌មានចិន Chinadaily ដែលបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានអោយដឹងថា មានឧបទ្ទេវហេតុគ្រោះថ្នាក់ដ៏រន្ធត់មួយបានកើតឡើង ពោលគឺជណ្តើរយោង បានធ្លាក់ចុះពីជាន់ទី ៣៤ នឹង បានសម្លាប់មនុស្សដល់ទៅ ១៩ នាក់ឯណោះ ។

គួរបញ្ជាក់ផងដែរថា រឿងឧបទ្ទេវហេតុមួយនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បត្តិ៍ នៅក្នុងការដ្ឋានសាងសង់មួយកន្លែងដែលស្ថិតនៅក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន បន្ទាប់ពីជណ្តើរយោងមួយបានធ្លាក់ចុះពីជាន់ទី ៣៤ ពោលគឺ មានកំពស់ដល់ទៅ ១០០ ម៉ែត្រឯណោះពីផ្ទៃដី ។

លើសពីនេះទៅទៀត បើតាមរបាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា នាវេលាម៉ោងប្រមាណជាង ១ រសៀល កម្មករដែលមានសមាជិក ១៩ នាក់បានឡើងជិះជណ្តើរយោងនោះឡើងទៅកាន់ជាន់ទី ៣៤ ដើម្បីធ្វើការជាធម្មតា តែជាអកុសល នៅពេលជណើ្តរយោងបានដល់ទីចំណត ស្រាប់តែខ្សែកាបជណ្តើរយោងនោះ បានដាច់នឹងបានបណ្តាល អោយធ្លាក់ចុះពីជាន់នោះតែម្តង ។ ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ផងដែរ តែគួរអោយសោកស្តាយ ក្នុងចំណោមពួកគេទាំង ១៩ នាក់គ្មាននរណាម្នាក់ នៅរស់រានមានជីវិតនោះទេ៕
ដោយ ៖ ពិសិដ្ឋប្រភព ៖ Chinadaily