អន្តរជាតិ​ ៖ តាមការអោយដឹងពីសារព័ត៌មានក្នុងស្រុករបស់ប្រទេសវៀតណាម ដែលបានចេញផ្សាយកាលពីល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា អ្នកទេសចរតៃវ៉ាន់ ៥ រូប រួមមានទាំងក្មេងតូចផងដែរនោះ  ត្រូវបានសម្លាប់ នៅឯឈូងសមុទ្រ  Halong ​ បន្ទាប់ពីមានឧបទ្ទេវហេតុលើដែនទឹកមួយនេះ ពោលគឺ នាវាទេសចរណ៍ដែលដឹកអ្នកទេសចរតៃវ៉ាន  បានបុកគ្នាជាមួយនឺងនាវាធំមួយផ្សេងទៀត   ខណៈពេលដែលពួកគេវិលមកចំណតវិញ  បន្ទាប់ពីបានដើរទស្សនាចរលើដែនទឹកមួយនេះ ។

width=484

គួររំឮកផងដែរថា  កាលពីឆ្នាំមុន  ក៏មានឧបទ្ទេវហេតុគ្រោះថ្នាក់នៅលើឈូងសមុទ្រមួយនេះផងដែរដែលបានសម្លាប់មនុស្សដល់ទៅ ១២ នាក់   បន្ទាប់ពីនាវាមួយត្រូវបានលិច នាពាក់កណ្តាលអាធ្រាត្រដែលវាគឺជាការព្រួយបារម្ភមួយថ្មីផ្សេងទៀត ស្របពេលដែលឈូងសមុទ្រនេះ ត្រូវបានចាត់ចូលជាបេតិកភណ្ឌពិភពលោក៕

width=483

ដោយ ៖ រិទ្ធីប្រភព ៖ Channelnewsasia