មនុស្សមួយចំនួន យល់ថា ជ័យជំនះ ៤-១ លើក្រុម Aston Villa អាចជួយអូសទាញ David Moyes ឱ្យចេញមក “ទីភ្លឺ” ប៉ុន្ដែតាមពិត វាមិនមែនដូច្នោះ។ អនាគតរបស់គ្រូបង្វឹកនៃក្រុម Man United នៅតែត្រូវគ្របដណ្ដប់ដោយ “ស្បៃរាត្រី” ព្រោះថា  David Moyes មិនបានធ្វើឱ្យគ្រួសារ មហាសេដ្ឋី Glazer ពេញចិត្ត។

/

គ្រួសារ GLAZER ទើបជាអ្នកសម្រេច

កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ ក្រោយពី Man United ផ្ដួល Aston Villa ៤-១   គេឃើញថា នៅ  ទីលាន Old Trafford ពោរពេញដោយស្នាមញញឹម។ នៅលើកៅអីទស្សនិកជន អតីតគ្រូបង្វឹករបស់ Man United គឺលោក Sir Alex ក៏សើចដោយពេញចិត្ត។ ចំណែក David Moyes ក៏មិនអាចទប់ការសប្បាយរបស់ខ្លួនបាន នៅពេលកំចាត់បន្លាមួយ ចេញពីជើង។ប៉ុន្ដែ ការប្រែប្រួលនៅពីខាងក្រោយនៃស្នាមញញឹមដ៏កម្រនោះ គឺជាការពិតមួយដែល David Moyes ពិបាកទទួលយក ៖ អនាគតរបស់ David Moyes ប្រៀបដូចជាព្រិលក្រោមកំដៅថ្ងៃ។ទំព័រ Daily Mail បានរាយការណ៍ថា ម្ចាស់ក្លឹប Man United គឺគ្រួសារ Glazer បានធ្វើដំណើរពីអាមេរិក ត្រឡប់មកកាន់អង់គ្លេស ដើម្បីសម្រេចអនាគតរបស់ Moyes ។ អ្នកនាំពាក្យរបស់ក្រុមមហាសេដ្ឋីអាមេរិក អះអាងថា ចាប់តាំងពីពេលនេះ គ្រួសារ Glazer នឹងលែងស្ដាប់យោបល់ពីលោក Sir Alex Ferguson ។ ពួកគេនឹងសម្រេចជោគវាសនារបស់ Moyes ដោយផ្ទាល់ យោងទៅលើស្ថានភាពជាក់ស្ដែង និងសមត្ថភាពរបស់លោក។ប្រភពមួយដែលស្និទ្ធនឹង Sir Alex អះអាងថា ក្រោយមួយរយៈពេល ចេញមកការពារ លៅក David Moyes ពេលនេះ Sir Alex ក៏មិនអាចបន្ដការពារ Moyes ប្រសិនលទ្ធផលនៃការប្រកួតនានា របស់ Man United មិនល្អប្រសើរ។

/

Sir Alex ក៏​លែង​ទុក​ចិត្ត David Moyes

ចាញ់ BAYERN អនាគតរបស់ Moyes នឹងត្រូវបញ្ចប់

បន្ទាប់ពីចាកផុតពីឥទ្ធិពលរបស់ Sir Alex ពេលនេះ សារថ្មីមួយត្រូវបានបងប្អូននៃគ្រួសារ Glazer ផ្ញើមកកាន់ David Moyes ៖ ទោះ Man United បានឈ្នះ Aston Villa ៤-១ ប៉ុន្ដែ ប្រសិន បីសាចក្រហម បណ្ដោយឱ្យ Bayern Munich ជម្រុះចេញពី Champions League នោះ Moyes នឹងត្រូវបានបណ្ដេញចេញ។Moyes ធ្វើការឱ្យ M.U បានប៉ុន្មានឆ្នាំទៀត ?

ទំព័រ BetVictor ថ្មីៗនេះ ក៏បានដាក់ចេញនូវអត្រាភ្នាល់ ទៅលើ ពេលវេលាដែល David Moyes អាចនៅកាន់កាប់តំណែងបច្ចុប្បន្ន។ លទ្ធភាពដែលត្រូវបានវាយតម្លៃខ្ពស់បំផុត នៅពេលនេះ គឺ David Moyes នឹងរក្សាបានតំណែង នៅ Old Trafford ច្រើនជាង ១ឆ្នាំ។អនាគតរបស់ David Moyes ត្រូវបានគេយកមកដាក់ឱ្យភ្នាល់

*ការភ្នាក់ត្រូវវបានដាក់ចេញដូចខាងក្រោម ៖

-ចាកចេញ មុនខែ ឧសភា ឆ្នាំ ២០១៤ ៖ ៥/១-ចាកចេញ ក្រោយរយៈពេលលើសពី ១ឆ្នាំ ៖ ១/៩-ចាកចេញ ក្រោយរយៈពេលលើសពី ២ឆ្នាំ ៖ ៦/៤-ចាកចេញ ក្រោយរយៈពេលលើសពី ៣ឆ្នាំ ៖ ១០/៣*ចាក់ ១សង ៥ (តាម BetVictor)

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Dailymail/BD