ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែបានចេញផ្សាយកាលថ្ងៃទី ៣១ ឧសភា កន្លងទៅនេះអោយដឹងថា នៅឯប្រទេស អេត្យូពី ឯណោះវិញ អ្នកវិទ្យាសាស្រ្តម្នាក់ ដែលមានឈ្មោះថា Zeray Alemseged បានរកឃើញនូវផូស៊ីល នៅក្នុងតំបន់ Dikika ដែលផូស៊ីលមួយនេះ ត្រូវបានគេសន្មត់ថា ជាលលាដ៏ក្បាល ក្មេងដែលមានអាយុកាលចាស់ជាងគេបំផុតលើលោក the world's oldest child ។

លើសពីនេះ បើតាមប្រភពសារព័ត៌មានដដែល ក៏បានគូសបញ្ជាក់អោយដឹងផងដែរថាលលាដ៏ក្បាលក្មេង ដែលមានអាយុកាលចាស់ជាងគេបំផុតលើលោកមួយនេះ វាគឺជាលលាដ៏ក្បាលក្មេងស្រី ដែលបានស្លាប់កាលពី ៣ លានឆ្នាំមុន ។ ជាមួយនឹងការរកឃើញនូវផូស៊ីលមួយនេះ អ្នកវិទ្យាសាស្រ្ត លោក Zeray Alemseged បានដាក់ឈ្មោះវាថា Selam ។

គួររំឭកផងដែរថា អ្នកវិទ្យាសាស្រ្ត លោក Zeray Alemseged សព្វថ្ងៃនេះ គឺជាប្រមុខនៃការសិក្សាស្រាវជ្រាវមនុស្សសាស្រ្ត នៅឯ California Academy of Sciences ៕

ដោយ ៖ រិទ្ធីប្រភព ៖ CNN