
ការឡើងទម្ងន់ គឺជាក្តីកង្វល់មួយ សម្រាប់សុភាពនារីទាំងឡាយ ដែលចង់បានរាងដ៏តូចស្រឡូន ជាទីចំណាប់អារម្មណ៍ និង គួរឲ្យក្នក់ក្នាញ់ ពីមនុស្សទូទៅជាពិសេសពីមនុស្ស ជាទីស្រឡាញ់របស់ខ្លួន។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តងាយៗចំនួន៥យ៉ាង ដែលអាចជួយឲ្យសុភាពនារី ទាំងឡាយ សម្រកទម្ងន់របស់ខ្លួនបាន។
១. ចាប់ផ្តើមពីការជ្រើសរើសថាអ្នកនឹងសម្រកទម្ងន់ដោយការផឹកទឹកដោះគោជាអាហារបន្ថែម ឬសម្រក ទម្ងន់ដោយទឹកដោះគោសុទ្ធសាធ ដែលវាផ្តល់ផល មិនខុសគ្នាប៉ុន្មានឡើយ។ ប៉ុន្តែអ្នកគួរសម្រកទម្ងន់ ដោយផឹកទឹកដោះគោ ដើម្បីបន្ថែមលើអាហារសុខភាព ដែលមានកាឡូរី ទាបល្អជាង។២. ការសម្រកទម្ងន់ដោយទឹកដោះគោ ត្រូវប្រើពេលប្រហែល ១ ទៅ ៣សប្តាហ៍ ដែលអ្នកត្រូវផឹកទឹកដោះ គោស្រស់សុទ្ធ និងបន្ថយកិច្ចការ ក្នុងមួយថ្ងៃៗ។៣. សាកល្បងប្រើវិធីសម្រកទម្ងន់ដោយការផឹកទឹកដោះគោគឺផ្សំទឹកដោះគោស្រស់១កែវជំនួសចំណី កំដរមាត់ទាំងអស់ ដែលអ្នកធ្លាប់ចូលចិត្ត នោះរាងកាយនឹងអាចយកកាឡូរី ដែលបានពីទឹកដោះគោ យកទៅប្រើការ នឹងដំណើរការបន្តទៀត។៤. ផឹកទឹកដោះគោជាមួយអាហារពេលនីមួយៗ បើអ្នកត្រូវការផឹកបន្ថែមត្រូវផឹកទឹកស្អាត មិនមែនភេសជ្ជៈបន្ថែម ដែលផ្តល់កាឡូរីនោះឡើយ។៥. កាល់ស្យូមបរិមាណខ្ពស់ ក្នុងទឹកដោះគោ អាចជួយឲ្យអ្នកសម្រកទម្ងន់ ដែលបានលើស និងរក្សាទម្ងន់ខ្លួនឲ្យស្ថិតក្នុង កម្រិតថេរមួយ។

ដោយៈ វណ្ណៈប្រភពៈ lookingtoday