អង់គ្លេស៖ តំបន់មួយចំនួនក្នុងប្រទេសអង់គ្លេស   កំពុងតែប្រឈរមុខនឹងគ្រោះទឹកជំនន់ បន្ទាប់ពី មានភ្លៀវធ្លាក់យ៉ាងខ្លាំង កាលពីថ្ងៃទី ៤​ ខែសីហា ឆ្នាំ ២០១២។

យោងតាមបណ្តាញសារពត៌មាន news.sky បានឱ្យដឹងថា  មានមនុស្សជាច្រើន ត្រូវបានជម្លៀស និងជួយសង្រ្គោះចេញពីទីក្រុងមួយចំនួន នៅភាគខាងជើង និងខាងត្បូងប្រទេសអង់គ្លេស ដោយសារតែ មានភ្លៀវធ្លាក់មួយមេយ៉ាងខ្លាំង បង្កឱ្យមានទឹកជំនន់បានជន់លិចនៅក្នុងតំបន់នោះ។

ទឹកជំនន់នេះ បានបំផ្លាញផ្លូវថ្នល់ ផ្ទះសំបែង ទ្រព្យសម្បត្តិសាធារណៈ និងឯកជនជាច្រើនទៀត ដូចជា សាលារៀន ផ្សារទំនើប អគារពាណិជ្ជកម្ម និងទ្រព្យសម្បត្តិ  របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ៕

width=458

width=456

width=456

width=456

width=456

ដោយ៖ វណ្ណៈប្រភព៖ news.sky