អាហ្វ្រិក៖ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា សត្វពស់ដ៏កម្រមួយប្រភេទ ដែលមានពិសខ្លាំង ត្រូវបានគេរកឃើញ នៅក្នុងតំបន់មួយ នៃប្រទេសអាហ្រិ្វក។

width=457

ប្រភពខាងលើបានអោយដឹងថា សត្វពស់កំណាចនេះ​ ត្រូវបានរកឃើញ ដោយអ្នកធ្វើការក្នុងសួនសត្វមួយកន្លែង​​ គឺលោក Allenby។ លោក​ Allenby បាននិយាយថា ពស់នេះ ត្រូវបានគាត់ថតដោយកាមេរ៉ារបស់លោកផ្ទាល់ ខណៈដែលពស់នោះបានវាចេញពីដំបូលផ្ទះតូចមួយ របស់អ្នកធ្វើការក្នុងសួនសត្វ។

width=455

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ បាននិយាយថា សត្វពស់ខ្មៅមួយនេះ គឺមានពិសខ្លាំងណាស់ ដែលវាអាចសម្លាប់មនុស្ស បានយ៉ាងឆាប់​ និងងាយបំផុត។ ដូច្នេះមនុសស្សទាំងអស់នៅពេលឃើញពស់នេះ គឺត្រូវតែដើរគេចចេញពីពស់នេះភ្លាម៕

ដោយ៖ ណារិន្ទប្រភព៖ newsday