ព័ត៌មានអន្តរជាតិ ៖ ជាការពិត បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបាន ចេញផ្សាយដោយគេហទំព័រប្លែកបរទេស កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយ ដឹងថា កូនភ្លោះស្រីមួយគូ ដែលមានឈ្មោះ Amy និង Katie Jones-Elliott អាចនឹងបំបែកឯត្ត ទគ្គកម្មពិភពលោកបាន ក៏ព្រោះតែគេទាំងពីរនាក់ កើតមុននឹងក្រោយពីគ្នា ដល់ទៅ៨៧ថ្ងៃ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា វាជារឿងមួយ ដែលមិនគួរអោយជឿ ខណៈពេលដែលកូនភ្លោះទាំងពីរ អាចរស់រានមានជីវិត បន្ទាប់ពីម្តាយវ័យ ៣០ ឆ្នាំ ឈ្មោះ Maria បានបែកទឹកភ្លោះ នឹងកើតកូនតាំងពីពួកគេមានវ័យទើបតែ៤ ខែនៅក្នុងផ្ទៃ ដោយកូនស្រីឈ្មោះ Amy បានកើតមុន ពោលគឺ នៅក្នុងថ្ងៃទី ១ មិថុនា ឆ្នាំ២០១២ និងបងស្រីភ្លោះឈ្មោះ Katie បានកើតជិត ៣ ខែ ក្រោយពីប្អូនស្រី ពោលគឺកើតនៅក្នុងថ្ងៃ ២៧ សីហា ឆ្នាំ២០១២។ ខណៈពេលដែលក្រោយមក កូនភ្លោះស្រីទាំងពីរនាក់ ត្រូវបានរកអោយឃើញថា មានសុខភាពល្អជាធម្មតា។

ដោយឡែក បើយោងតាមសម្តីស្រ្តីជាម្តាយឈ្មោះ Maria មកពីប្រទេសអៀរឡង់ បានបញ្ជាក់ បន្ថែមអោយដឹងផងដែរថា វាពិតជារឿងអព្ភូតហេតុមួយដែលមិនគួរអោយជឿទាល់តែសោះ ថា វាអាចនឹងកើតមានឡើងនូវរឿងដូច្នេះបាន ។ គួររំឭកផងដែរថា លោកស្រី Maria មាន បុរសជាស្វាមីឈ្មោះ Chris ។ ពួកគេមានកូនស្រីវ័យ ១៣ ឆ្នាំម្នាក់ និងកូនប្រុសវ័យ ១១ ឆ្នាំ ម្នាក់ផ្សេងទៀត។
យ៉ាងណាមិញប្រភពសារព័ត៌មានដដែលបានបញ្ជាក់យ៉ាងច្បាស់ថា កូនភ្លោះស្រីមួយគូនេះ អាចនឹងជាបេក្ខភាពថ្មី ក្នុងការដណ្តើមបានការបំបែកឯត្តទគ្គកម្ម ពិភពលោក ស្របពេល ដែលបេក្ខភាពបច្ចុប្បន្ន ត្រូវបានគ្រងតំណែងដោយ កូនភ្លោះឈ្មោះ Peggy Lynn មកពីរដ្ឋ Pennsylvania សហរដ្ឋអាមេរិក ខណៈពេលដែលពួកគេ បានកើតមុនក្រោយ ពីគ្នារយៈត្រឹមតែ ៨៤ ថ្ងៃតែប៉ុណ្ណោះ៕
ដោយ ៖ រិទ្ធីប្រភព ៖ spy